ព័ត៌មានកីឡា

Messi, Suarez, Coutinho ចែកគ្នាស៊ុតលុត Girona យ៉ាងចាស់ដៃ

មិនចាញ់ BBC របស់ Real Madrid ដែលធ្វើបានយ៉ាងល្អក្នុងការចែកគ្នាស៊ុតបំបាក់ក្រុម Alaves ឡើយ ចំណែក CMS របស់ Barcelona វិញក៍មិនណយដែរ បានចែកគ្នាស៊ុត​ជួយក្រុម Barcelona បន្តកំណត់ត្រាមិនចាញ់នៅ Laliga យប់មិញនេះដូចគ្នា។

ក្នុងនោះដែរ ក្រុម Barcelona បានយកឈ្នះក្រុម Girona យ៉ាងចាស់ដៃក្នុង​លទ្ធផល ៦-១ បន្តរក្សាកំពូលតារាង Laliga ដាច់លើក្រុម Atletico Madrid និង Real Madrid ។ ៦ គ្រាប់របស់ក្រុម Barcelona រកបានដោយការស៊ុត hat trick របស់ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Luis Suarez ដែលស៊ុតបាននៅនាទីទី ៥, ៤៤ និង ៧៦, Lionel Messi ស៊ុតបាន២គ្រាប់នៅនាទីទី ៣០, ៣៦ និង ១ គ្រាប់​ទៀតរកបានដោយ Philippe Coutinho ស៊ុតបាននៅនាទីទី ៦៦ ចំណែកក្រុម Girona វិញ រកគ្រាប់នាំមុខមុនតាំងពីនាទីទី៣ ដែលជាការស៊ុតរបស់កីឡាករ Cristian Purto ។ តាមរយ:លទ្ធផលយ៉ាងប្រសើរ បានបង្ហាញឲ្យឃើញថា ក្រុម Barcelona រដូវកាល ពិតជាមិនធម្មតាឡើយ ព្រោះថាទម្រង់លេងរបស់ក្រុម​មួយនេះ ល្អជាងរដូវកាលមុនឆ្ងាយណាស់ ដោយមិនទាន់ចាញ់ម្តងណាឡើយ ក្នុង​Laliga រដូវកាលនេះ។

ម្យ៉ាងវិញទៀតនោះ ក្រុម Barcelona បានបន្តឈរកំពូល​តារាង Laliga ដោយនាំមុខ ១២ពិន្ទុលើក្រុម Atletico Madrid ដែលនៅសល់ ១ ប្រកួតក្នុងដៃ។ ដូច្នេះហើយ ក្រុម Barcelona កំពុងតែបង្ហាញឲ្យពិភពលោក មើលឃើញថា ក្រុមយក្សអេស្ប៉ាញមួយនេះ ជាក្រុមដ៍ខ្លាំងបំផុតមួយក្នុងពិភព​លោកនាពេលបច្ចុប្បន្ននេះ។

//www.youtube.com/watch?v=NOYhC4U8VDU

មតិយោបល់