Post News Media ព័ត៌មានកីឡា Liverpool កាន...

Liverpool កាន់តែខ្លាំងនៅរដូវកាលនេះ

ក្រុមហង្សក្រហម Liverpool រដូវកាលនេះ ពិតជាមិនធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេ​ខកបំណងឡើយ ដោយកំពុងតែលេងឡើងជើងយ៉ាងខ្លាំង ទាំងនៅ Champion League និង Premier League ។

ជាក់ស្តែងណាស់ ក្នុងការប្រកួតយប់មិញនេះ ក្រុមហង្សក្រហម Liverpool បានលុតក្រុម West Ham United យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-១ នៅកីឡារដ្ឋាន Anfield ។ ៤ គ្រាប់របស់ Liverpool រកបានដោយកីឡាករ ៤ រូបផ្សេងគ្នា ដែលរួមមាន Emre Can ស៊ុតបាននៅនាទីទី ២៩, Mohamed Salah ស៊ុតនៅនាទីទី ៥១, Roberto Firmino ស៊ុតនៅនាទីទី ៥៧, និង កីឡាករ Sadio Mane ស៊ុតបាននៅនាទីទី ៧៧ ។

គួរបញ្ជាក់ផងដែរថា Liverpool នៅមួយរយ:ចុងក្រោយនេះលេងឡើងទម្រង់យ៉ាងខ្លាំង ដោយតែងតែបំបាក់ដៃគូ​ប្រកួតច្រើនគ្រាប់ក្នុងការប្រកួតម្តងៗ ដូចជា Champion League ថ្ងៃមុន បំបាក់ក្រុមម្ចាស់ផ្ទះ Porto ៥-០ ហើយយប់មិញនេះ លុតក្រុម West Ham United ៤-១ ទៀត។

និយាយរួមក្រោយលក់ Philippe Coutinho ឲ្យទៅក្រុម Barcelona រួចមកក្រុមហង្សក្រហម Liverpool មានទម្រង់លេងប្រសើរជាងមុន ដែលនេះបង្ហាញឲ្យឃើញថា ក្រោយលក់កីឡាករប្រេស៊ីលរូបនេះ ក្រុមអង់គ្លេស​មួយនេះ មិនមានវិបត្តិកីឡាករ ដូចការរំពឹងរបស់អ្នកគាំទ្រនាពេលពេលមុនឡើយ។

Loading...