ព័ត៌មានកីឡា

ក្រុមរបស់ ចាន់ វឌ្ឍនាកា យកឈ្នះម្ចាស់ផ្ទះ Selangor ៣-១ (វីដេអូ)

ក្រុមបាល់ទាត់ Pahang FA របស់កីឡាករ ចាន់ វឌ្ឍនាកា បានយកឈ្នះក្រុមម្ចាស់ផ្ទះ Selangor ដោយលទ្ធផល ៣ ទល់ ១ កាលពីម្សិលមិញ នាជំនួបក្របខ័ណ្ឌកំពូលម៉ាឡេសុី សប្តាហ៍ទី ៤ ។

គ្រាប់បាល់ជ័យជម្នះទាំង ៣ គ្រាប់របស់ក្រុម ចាន់ វឌ្ឍនាកា រកបានដោយកីឡាករ Patrick Cruz នៅនាទី ៧ នឹងខ្សែប្រយុទ្ធ Francis Doe រកបាន ២ គ្រាប់ម្នាក់ឯងនៅនាទី ៤៩ នឹងការទាត់បាល់ ១១ ម៉ែត្រនៅនាទី ៧១ ខណ:ដែលក្រុមម្ចាសើផ្ទះមានឱកាសទាត់បាល់ ១១ មែត្រនៅនាទី ៣៩ ដែល​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ​ Rufino Segovia ។

សូមបញ្ជាក់ថា ក្រោយបង្ហាញខ្លួនបាន ៤ លើកមកនេះ វឌ្ឍនាកា នៅមិនទាន់រកគ្រាប់បាល់បាននៅឡើយទេ បើទោះបីជាជួយក្រុមទទួលជ័យជម្នះក្តី តែកីឡាករជំនាញជើងឆ្វេងរូបនេះ ធ្លាប់បញ្ជូនបាល់ឲ្យមិត្តរួមក្រុមម្តងដែរ៕

https://www.youtube.com/watch?v=fAWfASXzi9U

មតិយោបល់