ព័ត៌មានកីឡា

ជារឿងដ៍កម្រ ដែល Ronaldo មិនព្រមរក Hat trick បែរជាប្រគល់បាល់ ១១ម៉ែត្រឲ្យ Benzema ស៊ុតវិញ

ក្នុងជំនួបជាមួយក្រុម Alaves យប់មិញនេះ ក្រុមអធិរាជស Real Madrid ធ្វើបានយ៉ាងល្អ ដោយបំបាក់ក្រុម Alaves ក្នុងលទ្ធផល ៤-០ មិនឲ្យតដៃបានវិញ​ឡើយ។

យ៉ាងណាវិញ គ្រាប់បាល់ទី ៤ ដែល Karim Benzema ស៊ុតបាល់ ១១ ម៉ែត្រចូល​ក្រុម Alaves នោះបានក្លាយជាចំណុចដ៍រសើបមួយ សម្រាប់អ្នកគាំទ្រក្រុម Real Madrid ក៍ដូចជាអ្នកទស្សនាបាល់ទាត់ទាំងអស់ ចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាការពិតណាស់ តាមទម្លាប់ចាស់ មិនថាការប្រកួតណាក៍ដោយ ឲ្យតែមាន Cristiano Ronaldo ក្នុងទីលាន កីឡាករព័រទុយហ្គាល់តែងតែ ជាអ្នកទម្លុះ​សំណាញ់ទីជានិច្ច។ ក៍ប៉ុន្តែ ក្នុងការប្រកួតយប់មិញនេះ Ronaldo បានប្រគល់​បាល់ ១១ ម៉ែត្រឲ្យទៅ Karim Benzema ជាអ្នកទម្លុះសំណាញ់ទីវិញ។

ប្រសិនបើ Ronaldo ជាអ្នកស៊ុតបាល់ ១១ ម៉ែត្រវិញ ច្បាស់ណាស់ កីឡាករដ៍ឆ្នើមរូបនេះ ប្រាកដជាស៊ុតបាន Hat trick ក្នុងការប្រកួតនេះ ក៍ប៉ុន្តែផ្ទុយទៅវិញ Ronaldo មិនស៊ុតដើម្បី Hat trick ឡើយ ដោយយល់ព្រមឲ្យ Benzema ស៊ុតរកគ្រាប់បាល់ក្នុងការប្រកួតនេះវិញ ព្រោះថា ខ្សែប្រយុទ្ធបារាំងរូបនេះ ស៊ុតបានត្រឹម ៣ គ្រាប់ប៉ុណ្ណោះក្នុងរដូវកាលនេះ ខណ:គ្រាប់បាល់ ១១ ម៉ែត្រយប់​មិញនេះ ជាគ្រាប់បាល់ទី ៤ នៅ Laliga ។

តាមរយ:ការចែករំលែកគ្រាប់បាល់​នេះដែរ បង្ហាញឲ្យឃើញថា Cristiano Ronaldo មិនមែនជាកីឡាករអាត្មានិយម​ដូចដែលមានអ្នករិះគន់មួយចំនួន នាពេលកន្លងមកឡើយ Ronaldo ជាកីឡាករ​ដែលមានសាមគ្គីភាពក្នុងក្រុម និងជាមិត្តរួមក្រុមដ៍ល្អមួយរូប​ទាំងនៅជម្រើសជាតិ​ព័រទុយហ្គាល់ និង Real Madrid ៕

មតិយោបល់