ព័ត៌មានកីឡា

ភ្នំពេញក្រោន លុត វេស្ទើនភ្នំពេញ ចាស់ដៃ

ក្រុមបាល់ទាត់ ភ្នំពេញក្រោន បានយកឈ្នះភ្ញៀវ វេស្ទើនភ្នំពេញ ដោយលទ្ធផល ៥ ទល់ ២ ក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំ កាលពីម្សិលមិញ នាកីឡដ្ឋាន RSN ដើម្បីត្រៀមរដូវកាលថ្មី ២០១៨ ។

ក្នុងជំនួបត្រៀមរដូវកាលថ្មីនេះ ភ្នំពេញក្រោន បានធ្វើការផ្លាស់ប្តូកីឡាករជាច្រើន ខណ:ដែលអ្នកថ្មី ធ្វើបានយ៉ាងល្អ។ ជាក់ស្តែង ៥ គ្រាប់ក្នុងការប្រកួតនេះរកបានដោយកីឡាករ Pouya Hosseini នៅនាទី ១២ (ថ្មី) កីឡាករ អ៊ន​ ចាន់ប៉ូលីន រកបាននាទី ៣៦ ស្របពេលដែលខ្សែបម្រើ អ៊ុក សុធី រកបាននាទី ៣៩ នឹងខ្សែប្រយុទ្ធចំណូលថ្មី Sunny Jane រកបាន ២ គ្រាប់តែម្នាក់ឯងក្នុងនាទីទី ៧៧ និងនាទី ៨១ ។

សូមបញ្ជាក់ថា ក្របខ័ណ្ឌលំដាប់កំពូលកម្ពុជា​ រដូវកាល ២០១៨ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០១៨ ខាងមុខនេះ ដោយមានក្រុមចូលរួម ១២ ក្រុម៕

មតិយោបល់