ព័ត៌មានកីឡា

អគ្គស្នងការដ្ឋាននគរបាលជាតិ បរាជ័យក្រោមថ្វីជើង អង្គរថាយហ្គឺរ

ក្រុមបាល់ទាត់ អគ្គស្នងការដ្ឋាននគរបាលជាតិ ហៅកាត់ ប៉ូលិស បានប្រកួតចាញ់ក្រុម អង្គរថាយហ្គឹរ ដោយលទ្ធផល ១ ទល់ ២​ កាលពីម្សិលមិញ ក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំត្រៀមរដូវកាលថ្មិី ២០១៨។

ប៉ូលិស ហាក់បីដូចជាមិនសូវលិចលឺព័ត៌មានទាក់ទងនឹងការផ្លាស់ប្តូកីឡាករអ្វីឡើយ ខណ:ដែលខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន AFANWI បានទៅចូលរួមជាមួយ អង្គរថាយហ្គឺរ នឹងបានបង្ហាញខ្លួនយ៉ាងល្អនាក្លិបថ្មី ដោយតែងតែរកគ្រាប់បាល់បានជាប្រចាំ ដូចជា រកបាន ៣ គ្រាប់ក្នុងជំនួបជ័យជម្នះ វេស្ទើនភ្នំពេញ ៥ ទល់ ១ នឹងរកបាន ២ គ្រាប់ ក្នុងជំនួបបរាជ័យ ៤ ទល់ ២ ជាមួយ អាសុីអឺរ៉ុប យូណាយធីត។

មតិយោបល់