ព័ត៌មានកីឡា

Lukaku ជាតួឯកក្នុងជំនួប Super Sunday

ក្រុមបីសាចក្រហម Manchester United ពិតជាធ្វើបានយ៉ាងល្អ ក្នុងជំនួប Super Sunday នៅកីឡារដ្ឋាន Old Trafford ដោយយកឈ្នះលើក្រុមតោខៀវ Chelsea ក្នុងលទ្ធផល ២-១ យប់មិញនេះ។

យ៉ាងណាវិញ ជ័យជម្នះ ២-១ ដែលក្រុមបីសាចក្រហម Manchester United ធ្វើបានយប់មិញនេះដែរ គឺជាការសងសឹកមួយដែលកាលពីនៅទឹកដី Chelsea ក្រុមបីសាចក្រហម បានចាញ់ក្នុងលទ្ធផល ១-០ ។ ក្រុមតោខៀវ Chelsea បានធ្វើការនាំមុខ ១គ្រាប់មុនដែលជាការស៊ុតរបស់កីឡាករប្រេស៊ីល Willian នៅនាទីទៅ៣២ ក្រោយពីមានការបញ្ជូនបាល់យ៉ាងស្អាតពីសំណាក់មិត្តរួមក្រុម Eden Hazard ។

យ៉ាងណាវិញ ក្រុមបីសាចក្រហម Manchester United បានបើកការវាយលុកយ៉ាងខ្លាំងក្លាឡើងវិញ ជាក់ស្តែង ៧នាទីទីបន្ទាប់ ពោលនៅនាទីទី ៣៩ ខ្សែប្រយុទ្ធ Romelu Lukaku ស៊ុតតាមស្មើមកវិញ ដែលជាការប៉ះបាល់ទៅវិញទៅមកមុខទី រវាង Alexis Sanchez, Anthony Martial និង Romelu Lukaku ស៊ុតផ្តាច់ចុងក្រោយ។ ឈានចូលដល់តង់ទី ២ ក្រុមបីសាចក្រហម Manchester United បានបន្តបើកការវាយលុកជាថ្មីទៀត ជាហេតុនាំឲ្យ មានការប្រែប្រួលលទ្ធផលបន្តទៀត ដោយនៅនាទីទី៧៥ ខ្សែបម្រើវ័យក្មេង Jesse Lingard តែតបាល់បញ្ចូលទីបានសម្រេច ចេញពីការបញ្ជូនយ៉ាងល្អ របស់កីឡាករ Romelu Lukaku ។

ដូច្នេះហើយ ក្រុមបីសាចក្រហម Manchester United បានយកឈ្នះលើក្រុមតោខៀវ​ Chelsea ២-១ ខណ: Lukaku ស៊ុត១ និង assist ១ ក្នុងការប្រកួតដ៍សំខាន់នេះ។

https://www.youtube.com/watch?v=9-bqG9GAWik

មតិយោបល់