ព័ត៌មានកីឡា

AC Milan លុត Roma គម្រាម​ Arsenal

ក្រុម AC Milan ចាប់ផ្តើមឡើងជើងហើយ នាមួយរយ:ចុងក្រោយនេះ ទាំងការប្រកួតកនុងស្រុក នៅក្រៅស្រុក ដោយមិនដែលចាញ់ឡើយ ក្នុងប៉ុន្មាន​ប្រកួតចុងក្រោយកន្លងមកនេះ។

ជាក់ស្តែងណាស់ ក្នុងការធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុមជើងខ្លាំងចចក Roma យប់មិញនេះ ក្រុមបីសាចក្រហម AC Milan ធ្វើបានយ៉ាងល្អ ដោយយកឈ្នះក្នុង​លទ្ធផល ២-០ មិនឲ្យក្រុមម្ចាស់ផ្ទះតដៃបានឡើយ។ ២ គ្រាប់របស់ក្រុម AC Milan រកបានដោយការស៊ុតរបស់កីឡាករ Patrick Cutrone នៅនាទីទី ៤៨ និងការស៊ុតរបស់កីឡាករ Davide Calabria នៅនាទីទី៧៤។

ការបំបាក់ក្រុម Roma មិនឲ្យតដៃបាននេះដែរ​ ក្រុម AC Milan ចង់គំរាមដល់ក្រុមកាំភ្លើងធំ Arsenal ដែលចាញ់ Manchester City យ៉ាងចាស់ដៃយប់មិញនេះ ព្រោះថា ក្រុមទាំង២ ត្រូវជួបគ្នា ក្នុងពានរង្វាន់ Europa League ក្នុងពេលដ៍ខ្លីខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា AC Milan គឺជាអតីតក្រុមជើងខ្លាំង ដែលធ្លាប់ឈ្នះពាន Champion League ៧ សម័យកាល និងជាក្រុមគីឡូ​ធ្ងន់នៅ Champion League។

ក៍ប៉ុន្តែ ជិត ១០ ឆ្នាំកន្លងមកនេះ ក្រុម AC Milan ហាក់ធ្លាក់ទម្រង់យ៉ាងខ្លាំង មិនត្រឹមតែ Champion League ទេមិនបានលេង សូម្បីតែ Europa League ក៍មិនបាន​លេងដែរ ខណ:ឱកាស Europa League ឆ្នាំនេះទៀត ត្រូវជួបក្រុមកាំភ្លើងធំ Arsenal នៅវគ្គដ៍សំខាន់បែបនេះទៅវិញ។

https://www.youtube.com/watch?v=G2MzlyLjQ0A

មតិយោបល់