ព័ត៌មានកីឡា

PSG លុត Marseille ៣-០ ខណៈជំនួបនេះលោកអាជ្ញាកណ្តាលចាយកាតលឿង ១១

បើទោះបីជាក្រុម Paris Saint Germain ធ្វើបានយ៉ាងល្អ ដោយលុតក្រុមជើងខ្លាំង Marseille ដល់ទៅ ៣-០ មែនតែក្នុងការការប្រកួតដ៍​ជក់​ចិត្តនេះ អាជ្ញាកណ្តាលក្នុងទីលាន បានចាយកាតលឿងដល់ទៅ ១១​​ កាត ខណ:ក្រុម Paris Saint Germain ទទួលបានច្រើនជាងក្រុមភ្ញៀវ ទៅវិញ។

ជាក់ស្តែងណាស់ ៣គ្រាប់របស់ក្រុម Paris Saint Germain រកបានដោយការ​ស៊ុតរបស់កីឡាករ Kylian Mbappe នៅនាទីទី ១០, គ្រាប់បាល់ចូលទីខ្លួនឯង​របស់កីឡាករ Rolando នៅនាទីទី ២៨ និងការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ​អ៊ុយរ៉ាហ្គាយ Edinson Cavani នៅនាទីទី ៥៥ ។ យ៉ាងណាវិញ បើក្រឡេកមើល​ទៅក្នុងការប្រកួតនេះវិញ ក្រុមទាំងពីរ ត្រូវបានលោកអាជ្ញាកណ្តាលក្នុងទីលាន ចាយកាតលឿងរហូតដល់ទៅ ១១ កាត ខណ:ខាង Paris Saint Germain ទទួលបាន ៦ កាត​ និង Marseille ទទួលបាន ៥ កាត។

៦ កាតរបស់ក្រុមម្ចាស់ផ្ទះ Paris Saint Germain ទទួលបានដោយកីឡាករ Thiago Silva, Edinson Cavani , Lassana Diarra, Daniel Alves, Thiago Motta និង Angel Di Maria ។ ចំណែក ៥ កាតលឿងរបស់ក្រុម Marseille វិញ ទទួលបានដោយ​កីឡាករ Lucas Ocampos, Rolando, Valere Germain, Jordan Amavi និងកីឡាករ Clinton Njie ។

ដូចនេះហើយការប្រកួតយ៉ាងស្វតស្វាញ ពោរពេញទៅដោយកាតក្នុងទីលាន ត្រូវបានបញ្ចប់ ដោយក្រុមម្ចាស់ផ្ទះ Paris Saint Germain យកឈ្នះក្រុម Marseille ក្នុងលទ្ធផល ៣-០ ។

https://www.youtube.com/watch?v=z5CigfDKE6A

មតិយោបល់