Post News Media ព័ត៌មានកីឡា Neymar ទាមទារ...

Neymar ទាមទារតម្លៃពលកម្មខ្ពស់ជាង Ronaldo ប្រសិនបើផ្លាស់ទៅកាន់​ Real Madrid

បន្ទាប់ពីក្រុម Real Madrid នៅតែមានះចង់បាន​ខ្សែប្រយុទ្ធប្រេស៊ីល Neymar បើទោះបីជាក្រុម Paris Saint Germain បដិសេធមិនលក់ក្រោយចាញ់ Real Madrid ៣-១ នៅជើងទី ១ រួចមក នៅពេលនេះ Neymar បានចេញមុខនិយាយពីអនាគត់របស់រូបគេ ជាមួយ Real Madrid ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា Neymar បានទាមទារតម្លៃពលកម្មខ្ពស់ជាង​ Cristiano Ronaldo ប្រសិនបើ Real Madrid ចង់បានរូបគេមកកាន់​ Bernabeu នោះ។ ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា Neymar ចង់ឲ្យ Real Madrid ធ្វើឲ្យរូបគេជាកីឡាករ​ដែលមានពលកម្មខ្ពស់ជាងគេបំផុត នៅក្លិបអេស្ប៉ាញមួយនេះ ពោលគឺ ខ្សែប្រយុទ្ធប្រេស៊ីល​រូប​នេះ ចង់បានតម្លៃពលកម្មប្រចាំឆ្នាំ ៤៤ លានផោន ច្រើនជាងកំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ដែលមានតម្លៃពលកម្មប្រចាំឆ្នាំ ខ្ទង់ ៣០ លានផោនប៉ុណ្ណោះ។ ការទាមទាររបស់ Neymar នេះដែរ វាហាក់ដូចជាខ្ពស់ខ្លាំងណាស់ ក៍ប៉ុន្តែបើតាមប្រធានក្លិប Real Madrid លោក Florentino Perez វិញ ប្រហែលជាមិនរាំងដំណើរចង់បាន ក្នុងតម្លៃពលកម្មនេះ​ឡើយ ព្រោះថា ក្លិប Real Madrid កំពុងរៀបចំរុះរើក្លិប​ជាលក្ខណ:ទ្រង់ទ្រាយធំនៅរដូវកាលក្រោយនេះ។

យ៉ាងណាវិញ ក្រុម Paris Saint Germain បានបដិសេធលក់ Neymar ឲ្យក្រុម Real Madrid ក្រោយពីប្រកួតចាញ់នៅ Champion League ជើងទី ១ ក្នុងលទ្ធផល ៣-១ កន្លងមកនេះ តែ Real Madrid មិនខ្វល់ឡើយ នៅតែបន្តចង់បាន Neymar មកកាន់ Bernabeu ដដែល ដោយមិនខ្វល់ពីការយល់ព្រមលក់ ឬមិនយល់ព្រមរបស់ក្រុម Paris Saint Germain ឡើយ។

Loading...