Post News Media ព័ត៌មានកីឡា មហាសេដ្ឋីចិនល...

មហាសេដ្ឋីចិនលក់ភាគហ៊ុននៅក្លិប Atletico Madrid

អ្នកមានបំផុតលំដាប់ទី ៥ របស់ប្រទេសចិនគឺលោក Wang Jianlin បានដកហូតកម្មសិទ្ធិរបស់ខ្លួនពីក្លិប Atletico Madrid ដែលជាក្លិបយក្សអេស្ប៉ាញ នៃក្របខ័ណ្ឌ La Liga នេះបើតាមសេចក្តីរាយការណ៍ដោយសារព័ត៌មានចិនខាងត្បូង South Morning China Morning Post (SCMP) ។

យោងតាមការប្រកាសពីក្រុម Atletico Madrid កាលពីថ្ងៃ ពុធ ក្រុមហ៊ុន Dalian Wanda Group ដែលគ្រប់គ្រងដោយលោក Wang Jianlin បានយល់ព្រមលក់ភាគហ៊ុន ១៧ ភាគរយនៅក្នុងក្លិបនេះទៅក្រុមហ៊ុន Quantum Pacific Group ដែលគ្រប់គ្រងដោយមហាសេដ្ឋីអ៊ីស្រាអែល Idan Ofer ។

ក្រុមហ៊ុន Dalian Wanda Group បានបង្កើតប្រវត្តិសាស្ត្រ នៅឆ្នាំ ២០១៥ ដែលជាក្រុមហ៊ុនចិនដំបូងគេ ធ្វើការវិនិយោគនៅក្លិបបាល់ទាត់អឺរ៉ុប។ ពួកគេបានទិញភាគហ៊ុន ២០ ភាគរយនៅក្នុងក្រុមម្ចាស់ជើងឯក La Liga ក្នុងតម្លៃ ៥២ លានដុល្លារ។ ទោះបីជាយ៉ាងណាក៏ដោយ Dalian Wanda Group នៅតែជាអ្នកឧបត្ថម្ភសាងសង់កីឡដ្ឋានថ្មីរបស់ Atletico Madrid ដែលត្រូវបានគេដាក់ឈ្មោះថា Wanda Metroplitano ។

ម្យ៉ាងវិញទៀត SCMP បានអះអាងថា Dalian Wanda Group នឹងយកភាពជាម្ចាស់ពេញលេញនៃក្របខ័ណ្ឌ Chinese Super League ដោយការគ្រប់គ្រងរបស់លោក Dalian Yifang មុនរដូវកាលថ្មី នៅថ្ងៃទី ៣ ខែមីនា៕

Loading...