ព័ត៌មានកីឡា

រឿង ឈី នឹង លឹម ឡេង ផ្លួលគូប្រកួតត្រឹមទឹកទី ២ ដូចគ្នាឡើងទៅវគ្គ ១៦ នាក់

កាលពីថ្ងៃទី ២៤ ខែ កុម្ភ: ឆ្នាំ ២០១៨ កីឡាករប្រដាល់គុនខ្មែរ រឿន ឈី បានទាត់មួយជើងចំដៃកីឡាករ សឹុម ប៊ុនឆៃ បោះបង់ការប្រកួតនៅទឹកទី ២ ខណ:ដែល លឹម ឡេង បានម៉ាត់មួយដៃចំពោះកីឡាករ ជ័យ សុផល ធ្វើលោកអាជ្ញាកណ្តាលបញ្ជប់ទឹកទី ២ ដូចគ្នា​ ក្នុងពាន​រង្វាន់​ TV5 Knock Out Series By Kcement​ រដូវកាលទី ២។

រដូវកាលទី២នេះ មានកីឡាករ៣២នាក់ចូលរួមដូចលើកមុនដែរ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ដែលសុទ្ធតែជាអ្នកធ្លាប់ប្រកួតលក្ខណ:អន្តរជាតិដ៏កក្រើកកន្លងមករួចហើយ ដើម្បីបង្ហាញឱកាសសារជាថ្មី។ រូបមន្តនៃការប្រកួតដូចកាលពីលើកទី ១ ដែរ ដោយតម្រូវឲ្យអ្នកចាញ់ត្រូវធ្លាក់ចេញពីការប្រកួតតែម្តង នឹងអ្នកឈ្នះឡើងទៅវគ្គបន្ត រហូតដល់វគ្គចុងក្រោយ។

ដូច្នេះហើយ កីឡាករ រឿង ឈី នឹង លឹម ឡេង ដឹកដៃគ្នាឡើងទៅវគ្គបន្ត នៅជុំទី ២ ទៀតខណ:ដែលការប្រកួតនេះធ្វើឡើងរៀងរាល់ថ្ងៃ សៅរ៍ ចុងសប្តាហ៍ ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ នាសង្វៀន ព្រែកកំពិស៕

សឹុម ប៊ុនឆៃ រឿន ឈី ជ័យ សុផលលឹម ឡេង

មតិយោបល់