ព័ត៌មានកីឡា

Radja Nainggolan បាក់ធ្មេញក្នុងការប៉ះទង្គិច​ជាមួយកីឡាករ Franck Kessie

ក្នុងជំនួបរវាងក្រុម Roma និងក្រុម AC Milan កាលពី​យប់ថ្ងៃអាទិត្យកន្លងមកនេះ ពិតជាមិនធម្មតាឡើយ មិនត្រឹមតែ Roma ចាញ់ AC Milan ឡើយខណ:កីឡាករ Radja Nainggolan បានបាក់ធ្មេញមួយក្នុងការប្រកួតនេះទៀត។

ជាក់ស្តែងណាស់ Radja Nainggolan បានបាក់ធ្មេញមុខ ក្នុងជំនួបជាមួយក្រុម AC Milan កាលពីថ្ងៃអាទិត្យកន្លងមកនេះ។ ការបាក់ធ្មេញនេះដែរ បានកើតឡើងតាមរយ:ការប៉ះទង្គិចជាមួយនឹងស្មារបស់កីឡាករ Franck Kessie របស់ក្រុម AC Milan ជាហេតុធ្វើឲ្យ​មានហេតុការណ៍នេះកើតឡើង។ យ៉ាងណាវិញ ក្រោយពីក្រុមគ្រូពេទ្យ បានពិនិត្យរួចមក Radja Nainggolan អាចចូលលេងវិញបាន ក៍ប៉ុន្តែ គ្រាន់តែកីឡាកររូបនេះ បាក់ធ្មេញមួយប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា​ នេះគឺជាការប្រកួតដ៍កម្រមួយ ដែលមានកីឡាករបាក់ធ្មេញ ក្នុងទីលាន ព្រោះថាការប្រកួតកន្លងមក កម្រមានកីឡាកររូបណា ដែលមានបាតុភូតបែបនេះកើតឡើងណាស់ ស្របពេល​ដែល Radja Nainggolan បានបាក់ធ្មេញមួយ ក្នុងការ​ប្រកួតដែលក្លិប Roma ចាញ់ក្រុម AC Milan ក្នុងដីខ្លួនឯង ២-០ ។

មតិយោបល់