Post News Media ព័ត៌មានកីឡា ល្ងាចនេះ បឹងក...

ល្ងាចនេះ បឹងកេត អាចយក ៣ ពិន្ទុពីភ្ញៀវ Shan United បានទេ?

ការប្រកួតពានរង្វាន់សម្រាប់ក្លិបបាល់ទាត់លំដាប់ទី ២ ប្រចាំទ្វីបអាស៊ី AFC Cup 2018 ប្រចាំពូល F ដោយ បឹងកេត ត្រូវទទួលស្វាគមន៍ ក្លិប Shan United នៅវេលាម៉ោង ៦:៣០ នាទីល្ងាច នៅលើវាលស្មៅសិប្បនិមិត្តនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ប្រកួតចុងក្រោយរបស់ បឹងកេត ចាញ់ក្រុមហ្វីលីពីន Ceres–Negros ៩ ទល់ ០ ក្នុងពានរង្វាន់ AFC Cup 2018 នៃជំនួបលើកទី ១ ខណ:ដែល Shan United ចុងក្រោយបានចាញ់ Yangon United ដោយលទ្ធផល ០ ទល់ ១ ទាំងគូប្រកួតបាត់បង់សមាជិកម្នាក់តាំងពីពាក់កណ្តាលវគ្គទី ១ មកម្លេះ នៃក្របខ័ណ្ឌកំពូលរបស់ប្រទេសមីយ៉ាន់ម៉ា ស្របពេលដែលជំនួបចុងក្រោយនៃពានរង្វាន់ AFC Cup 2018 បានចាញ់ Home United ដោយលទ្ធផល ០ ទល់ ១ ក្នុងទឹកដីរបស់ខ្លួន។

សូមបញ្ជាក់ថា នៅក្នុងពូល F ពានរង្វាន់ AFC Cup 2018 នៅថ្ងៃដដែល ម៉ោងដំណាលគ្នា Home United របស់សឹង្ហបុរី នឹងត្រូវទទួលភ្ញៀវ Ceres–Negros ដែលជាក្រុមយកឈ្នះ បឹងកេត លើសលប់ នាកីឡដ្ឋាន Jalan Besar Stadium ៕

Loading...