ព័ត៌មានកីឡា

Lewandoski ជិតផ្លាស់មកកាន់ Premier League

ខ្សែប្រយុទ្ធជម្រើសជាតិប៉ូឡូញ ប្រកបដោយប្រជាប្រិយ​ភាព Robert Lewandowski បានបង្ហាញពីចំណាប់​អារម្មណ៍ ក្នុងការផ្លាស់មកកាន់ លីគកំពូលអង់គ្លេស Premier League នៅរដូវកាលក្រោយនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុមតោខៀវ Chelsea កំពុងតែចាប់អារម្មណ៍ ក្នុងការនាំយកខ្សែប្រយុទ្ធឆ្នើម Robert Lewandowski ពីក្រុម​ Bayern Munich ។ ការចង់បាន Lewandowski នេះដែរ ធ្វើឡើងក្រោយពី​ខ្សែប្រយុទ្ធមុតស្រួចរូបនេះ បានបង្ហាញនូវគោលជំហរចង់​ផ្លាស់មកកាន់ Premier League នារដូវកាលក្រោយ។

បើទោះបីជានៅ Bayern Munich មានការឈ្នះពានរាល់រដូវកាល និងធ្វើឲ្យ Lewandowski ជាខ្សែប្រយុទ្ធ្អជាងគេក៍ដោយ តែបើនិយាយពីការប្រកួតប្រជែងវិញ ហាក់នៅមានកម្រិត​ឆ្ងាយណាស់ ដែលទាមទារឲ្យ Lewandowski ត្រូវស្វែងរកកន្លែងដែលមានការប្រកួតប្រជែងខ្ពស់បំផុត​មួយ ខណ: Premier League ជាកន្លែងដែលខ្សែប្រយុទ្ធកំពូលរូបនេះចង់ប្រកបអាជីព ពេលចាកចេញពី Bayern Munich ។ យ៉ាងណាវិញ ក្រុមតោខៀវ Chelsea បានបង្ហាញចេទនា មុនគេបំផុត​ក្នុងការនាំយក Lewandowski មកកាន់ Premier League ដើម្បីបង្រ្គប់តំបន់ប្រយុទ្ធឲ្យកាន់តែរឹងមាំឡើង។

ហេតុនេះហើយ ខ្សែប្រយុទ្ធប៉ូឡូញ Robet Lewandowski អាចនឹងផ្លាស់មកកាន់ Premier League នៅរដូវកាលក្រោយនេះ ស្របពេលដែលក្រុមតោខៀវ Chelsea នឹងក្លាយជាទ្រនុំថ្មី សម្រាប់ Lewandowski មកកាន់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។

មតិយោបល់