ព័ត៌មានកីឡា

Napoli កំពុងព្យាយាមដណ្តើមពានជាមួយ Juventus រដូវកាលនេះ

ក្រុម Napoli បានបង្ហាញនូវភាពខ្លាំងក្លារបស់ពួកគេ ដោយបានបន្តបំបាក់ក្រុម Cagliari ក្នុងលទ្ធផល ៥-០ បន្តឈរកំពូលតារាង Serie A ដដែល។

ជាក់ស្តងណាស់ ការយកឈ្នះ ៥-០ លើក្រុម Cagliari បានធ្វើឲ្យក្រុម Napoli.នាំមុខ ៤ ពិន្ទុ លើក្រុមការពារជើងឯក សេះបង្កង់ Juventus ក្រោយពីក្រុម Juventus បានផ្អាកការប្រកួតដោយសារបញ្ហាធ្លាក់ព្រិលខ្លាំង។ ៥ គ្រាប់របស់ក្រុម Napoli រកបានដោយការស៊ុតរបស់កីឡាករ Jose Maria Callejon នៅនាទីទី ២៩, Dries Mertens នៅនាទីទី ៤២, Marek Hamsik នៅនាទីទី ៦១, ការទាត់បាល់ ១១ ម៉ែត្ររបស់កីឡាករ Lorenzo Insigne នៅនាទីទី៧២ និងគ្រាប់បាល់របស់កីឡាករ Mario Rui នៅនាទីទី ៩០។ តាមរយ:ជ័យជម្នះនេះដែរ ក្រុម Napoli នៅតែបន្តឈរកំពូលតារាង Serie A ដដែល ដោយមាន ៦៩ ពិន្ទុ លើក្រុម Juventus ចំនួន ៤ ពិន្ទុ ដែលមាន ៦៥ ពិន្ទុ តែនៅសល់ ១ ប្រកួតក្នុងដៃទៀត។

យ៉ាងណាវិញ ប្រសិនបើក្រុម Napoli នៅតែធ្វើបានយ៉ាងល្អបែបនេះទៀត រដូវកាលនេះ ប្រហែលជាពានSerie A ត្រូវដូរម្ចាស់ហើយ ដោយមិនអាចឲ្យក្រុម Juventus ដណ្តើមយកតែឯង គ្រប់រដូវ​កាលបែបនេះឡើយ។

//www.youtube.com/watch?v=EyHPcp69nqw

មតិយោបល់