Post News Media ព័ត៌មានកីឡា AC Milan បន្ត...

AC Milan បន្តចាប់អារម្មណ៍កីឡាករអាស៊ីជាលើកទី ២

បន្ទាប់ពីមានវត្តមានរបស់ខ្សែប្រយុទ្ធជប៉ុន Keisuke Honda បង្ហាញវត្តមាននៅលើទឹកដី San Siro របស់ក្រុម​បីសាចក្រហម AC Milan កាលពីមួយរយ:មុនកន្លងមក នៅពេលនេះ ក្រុមយក្សអ៊ីតាលីមួយនេះ កំពុងចាប់អារម្មណ៍ ចង់បាន​កីឡាករអាស៊ីមួយរូបទៀតហើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Calciomercarto ក្នុងប្រទេសអ៊ីតាលី បានឲ្យដឹងថា ក្រុមបីសាចក្រហម AC Milan កំពុងតែត្រៀមនាំយកខ្សែ​បម្រើកូរ៉េខាងត្បូង Ki Sung-yueng ពីក្រុម Swansea City ។ ប្រសិនបើ Ki Sung-yueng អាចផ្លាស់ទៅកាន់ក្រុម AC Milan មែននោះ កីឡាករវ័យ ២៩ឆ្នាំកូរ៉េខាងត្បូងរូបនេះ នឹងក្លាយជាកីឡាករអាស៊ីទី២ ហើយបន្ទាប់ពី Keisuke Honda ដែលបានផ្លាស់ទៅកាន់ក្លិបនៅម៉ិកស៊ីកូ Pachuca កាលពីរដូវក្តៅកន្លងមក។

ជាការពិតណាស់ ក្រុម AC Milan កម្រនឹងចាប់អារម្មណ៍ចង់បានកីឡាករនៅ​តំបន់​អាស៊ីណាស់ ព្រោះថាក្លិបកំពូលៗ នៅអឺរ៉ុបភាគច្រើនណាស់ ដែលសម្លឹងឃើញកីឡាករ ឆ្នើមៗនៅតំបន់អឺរ៉ុប, អាមេរិកឡាទីន និងទ្វីបអាហ្រ្វិក ដោយមិនងាយងាកមករកតំបន់អាស៊ីឡើយ។ យ៉ាងណាវិញ បានងាកមកចាប់អារម្មណ៍ចង់បាន Ki Sung-yueng ពីក្រុម Swansea ថ្វីបើជាកីឡាករនៅតំបន់អាស៊ីមែន តែ Ki Sung-yueng មានសមត្ថភាពល្អ មិនចាញ់ពូកអឺរ៉ុបឡើយ ម្យ៉ាងមានបទពិសោធន៍ច្រើនក្នុងទីលាន នៅអឺរ៉ុបផងដែរ។

ដូច្នេះហើយ Ki Sung-yueng អាចនឹងក្លាយជាកីឡាករអាស៊ីទី២ បន្ទាប់ពី Keisuke Honda ដែលមានវត្តមានជាមួយក្រុម AC Milan នារដូវកាលក្រោយនេះ។

Loading...