Post News Media ព័ត៌មានកីឡា Real Madrid ទ...

Real Madrid ទឹកភ្នែកចុងម៉ោង

ការលេងលាក់ជើងដោយមិនដាក់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ឲ្យលេងទល់នឹងក្រុម Espanyol យប់មិញនេះ បានធ្វើឲ្យក្រុម Real Madrid រងទឹកភ្នែកចុងម៉ោងដោយត្រូវរងបរាជ័យក្នុងលទ្ធផល ១-០​ ។

បន្ទាប់ពីលេងឡើងជើងយ៉ាងខ្លាំង នៅមួយរយ:ពេលចុងក្រោយនេះ ក្រុម Real Madrid បានចាប់ផ្តើមខកចិត្តឡើងវិញ ហើយ ដោយមកចាញ់ក្រុម Espanyol ១-០ យប់មិញនេះ។ ១គ្រាប់របស់ Espanyol ពិតជាតានតឹងយ៉ាងខ្លាំង ដោយរកបានយ៉ាងវេទនា ដោយកីឡាករ Gerard Moreno នៅចុងម៉ោង នាទីទី ៩០+​៣ ដែលកៀកនឹងបញ្ចប់ការប្រកួតទៅហើយនោះ។ បើទោះបីជាចាញ់ក្រុម Espanyol ក្តី តែ Real Madrid ហាក់មិនសូវខ្វល់ខ្វាយខ្លាំងឡើយ ព្រោះថា Real Madrid បានទុកជើងសម្រាប់លេង Champion League ឯណោះវិញ​ទេ ដែលពួកគេមានភារកិច្ចយ៉ាងធំ​ ទៅកាន់ទឹកដីរបស់ក្រុម Paris Saint Germain ក្នុងការប្រកួតជើងទី២ ដើម្បីកក់កៅអីទៅកាន់វគ្គ ៨ក្រុមចុងក្រោយ។

ក៍ប៉ុន្តែ ការប្រកួតចាញ់ Espanyo យប់មិញនេះ ក៍ជាមេរៀនមួយដែលតម្រូវឲ្យ Real Madrid ធ្វើការកែលម្អក្រុមឡើងវិញ ដើម្បីត្រៀមជួប Paris Saint Germain នៅមិនដល់១សប្តាហ៍ទៀតនេះ រួមទាំងការរក្សា Top 4 នៅ Laliga ផងដែរ។

Loading...