Post News Media ព័ត៌មានកីឡា Real Madrid ច...

Real Madrid ចង់ចាប់យកខ្សែប្រយុទ្ធឆ្នើមម្តង២រូប

មិនត្រឹមតែកំពុងចែរចង់ Harry Kane ពីក្រុម Tottenham Hotspur ឡើយ ក្រុមអធិរាជស Real Madrid កំពុងតែចង់នាំយក ខ្សែប្រយុទ្ធមួយរូបទៀត មកជាមួយ Kane ដើម្បីចាប់ដៃគូគ្នានៅរដូកាលក្រោយ​នេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុម Real Madrid នឹងនាំយក Harry Kane ជាមួយនឹង Robert Lewandowski ទាំងគូតែ​ម្តងនៅរដូវកាលក្រោយនេះ។ ការនាំយកខ្សែប្រយុទ្ធទាំងព្រមបែបនេះដែរ ដោយសារតែ​ក្រុម Real Madrid កំពុងមានបំណងចង់ផ្លាស់ប្តូរ​កីឡាករទ្រង់ទ្រាយធំនៅរដូវកាលក្រោយនេះតែម្តង។ ក្នុងនោះដែរ សម្រាប់ Gareth Bale និង Karim Benzema ស្ថិតក្នុងបញ្ជីលក់ចេញទាំងអស់ ខណ: Harry Kane និង Robert Lewandowski អសចមកជំនួសតំណែងរបស់កីឡាករទាំង២នាក់នេះ។

មិនតែប៉ុណ្ណោះ នៅមាន Neymar និង Eden Hazard ទៀត ក៍ស្ថិតក្នុងការតាមប្រមាញ់របស់ Real Madrid ផងដែរ។ យ៉ាងណាវិញ Real Madrid ហាក់មានទំនុក​ចិត្តយ៉ាងខ្លាំង ក្នុងការនាំយក Harry Kane ចំណែក Lewandowski វិញ Real Madrid នឹងប្រឹងប្រែងឲ្យ​អស់ពីលទ្ធភាព ក្នុងការនាំយកខ្សែប្រយុទ្ធប៉ូឡូញរូបនេះ ព្រោះថា Lewandowski មានបំណងចង់ចាកចេញពី Bayern Munich ទៅកាន់ Premier League ស្របពេលដែល Real Madrid មិនឲ្យឱកាសនេះ​កន្លង​ផុតឡើយ។

ដូច្នេះហើយ ការជម្រុះទ្រង់ទ្រាយធំរបស់ Real Madrid នៅរដូវកាលក្រោយនេះ នឹងមានវត្តមាន ខ្សែប្រយុទ្ធឆ្នើម Harry Kane និង Robert Lewandowski នៅ Bernabeu ជាក់ជាមិនខាន។

Loading...