ព័ត៌មានកីឡា

ព្រះខ័នរាជស្វាយរៀង ចុះកិច្ចសន្យានាំយកកីឡាករពីក្លិបម្ចាស់ជើងឯកក្របខ័ណ្ឌកំពូលប្រទេសម៉ុងហ្គោលី

ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានធ្វើការចុះកិច្ចសន្យាជាមួយកីឡាករ Ryota Ishikawa សញ្ជាតិជប៉ុន ដែលមកពីក្លិប Erchim FC នៃក្របខ័ណ្ឌ Mongolian Premier League (លំដាប់ទី១ប្រទេសម៉ុងហ្គោលី) រដូវកាលមុន ២០១៧។

ខ្សែបម្រើប្រយុទ្ធវ័យ ៣០ ឆ្នាំរូបនេះ ធ្លាប់មានបទពិសោធន៍ជាច្រើន នៅក្លិប Nara Club (២០០៧-២០១០), Fukushima (២០១១), Club japonais (២០១១) ក្នុងប្រទេសជប៉ុន នឹងក្លិប Gulbene 2005 (២០១២-២០១៧) របស់ប្រទេស​ឡាតវ័រ តែក្នុងឆ្នាំ ២០១៤-២០១៥ ត្រូវបានក្លិប Lanexang United របស់ប្រទេសឡាវ ខ្ចីជើង នឹងឆ្នាំ ២០១៧ Erchim FC ប្រទេសម៉ុងហ្គោលី ខ្ចីជើង នឹងក្លាយជាជើងឯកលំដាប់ទី១ ផងដែរ។

សូមបញ្ជាក់ថា កីឡាករ Ryota Ishikawa គឺជាផ្នែកមួយយ៉ាងសំខាន់ដែលជួយ Erchim FC ឈ្នះជើងឯកនារដូវកាល ២០១៧ ហើយក្លិបនៃក្របខ័ណ្ឌកំពូលប្រទេសម៉ុងហ្គោលីនេះ ធ្លាប់ឈ្នះជើងឯកច្រើនដងមកហើយ ពោលក្នុងឆ្នាំ ២០១២, ២០១៣, ២០១៥, ២០១៦ នឹង ២០១៧ ខណ:ដែល ឆ្នាំ ២០១១ លេខ ៥ នឹងឆ្នាំ ២០១៤ ទទួលបានលេខ២ ៕

មតិយោបល់