ព័ត៌មានកីឡា

Pogba គម្រាមចាកចញ ប្រសិនបើមិនឈ្នះពានរដូវ​កាលនេះ

បន្ទាប់ពីក្រុមបីសចក្រហម Manchester United ហាក់មិនអាចឈ្នះពាន Premier League រដូវកាលនេះ ខ្សែបម្រើបារាំង Paul Pogba បានគំរាមចាកចេញ ពី Old Trafford ប្រសិនបើក្លិប​មិនឈ្នះពានណាមួយទេនោះ។

តាមរយ:ការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា Paul Pogba នឹងចាកចេញពីក្រុមបីសាចក្រហម Manchester United ទៅកាន់ក្លិបថ្មី ប្រសិនបើ Man Utd នៅតែធ្វើមិនបានល្អបែបនេះទៀត។ ភ្នាក់ងាររបស់កីឡាករបារាំងរូបនេះ លោក Mino Raiola បានឲ្យដឹងថា Pogba ផ្លាស់មកកាន់ Man Utd ដើម្បីឈ្នះពាន មិនមែនមកដើម្បីបង្កើនប្រជាប្រិយភាព​តែមួយមុខនោះទេ។

លោកបានបន្តទៀតថា ថ្វីត្បិតតែកុងត្រារបស់ Pogba បន្តរហូតដល់ឆ្នាំ ២០២០ ក៍ដោយ តែ សម្រាប់ Real Madrid វិញ បានត្រៀមចំណាយលុយ ច្រើនជាង ១២០ លានផោន ដើម្បីនាំយក Pogba ពី Old Trafford ខណ: អតីតក្លិបចាស់ Juventus វិញ ក៍មានបំណងចង់នាំយក Pogba ត្រឡប់ទៅកាន់អ៊ីតាលីវិញផងដែរ។

យោងតាមហេតុផលនេះ Paul Pogba អាចនឹងចាកចេញពី ក្រុមបីសាចក្រហម Manchester United ព្រោះថាក្រុមកំពូលអង់គ្លេសមួយនេះ នៅមិនទាន់មានសុវត្ថិភាព ក្នុងការឈ្នះពានណាមួយឲ្យ​ប្រាកដនៅឡើយទេ។

មតិយោបល់