ព័ត៌មានកីឡា

បឹងកេត ចុះកិច្ចសន្យាជាមួយ Julius ជាផ្លូវការសម្រាប់រដូវកាល ២០១៨

ក្លិបបាល់ទាត់ បឹងកេត បានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៤ នាក់ ខណ:ដែល Julius Oiboh ដែលខ្ចីជើងពីរប្រទេសថៃ ដើម្បីមកជួយក្នុងជំនួបពានរង្វាន់ AFC CUP 2018 ពេលនេះបានចុះកិច្ចសន្យាជាមួយក្លិបក្នុងចូលរួមក្របខ័ណ្ឌកំពូលកម្ពុជា នារដូវកាល ២០១៨ ជាផ្លូវការ។

នេះបើយោងតាមក្លិបផ្លាល់បានបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់ក្លិបពីរបញ្ជីឈ្មោះកីឡាករដែលត្រូវចូលរួមជាមួយ នារដូវកាលថ្មី ២០១៨ ដើម្បីការពារជើងឯក៕

មតិយោបល់