Post News Media ព័ត៌មានកីឡា Morinho៖ អ្នក...

Morinho៖ អ្នកណាលេងកើតទុក អ្នកណាលេងមិនកើតលក់ចេញ

លោក Jose Mourinho បានធ្វើការព្រមានយ៉ាងធ្ងន់ទៅលើកូនក្រុមរបស់លោក ដោយលោកអាចត្រៀមធ្វើការរុះរើទ្រង់ទ្រាយធំមួយ នៅរដូវកាលក្រោយនេះ ប្រសិនបើលោកមើលឃើញពីភាពអវិជ្ជមានរបស់កីឡាករក្នុងក្រុមរបស់លោក។

នេះបើយោងតាមការចុះផ្សយរបស់ Independent បានឲ្យដឹងថា លោក Jose Mourinho គ្រូបង្វឹកក្រុមបីសាចក្រហម​ Manchester United បានគម្រាម​ដល់កូនក្រុមរបស់លោកទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នបន្តិច ខណ:លោកអាចនឹងរុះរើកីឡាករឡើងវិញ នៅរដូវកាលក្រោយនេះ។ ក្នុងនោះដែរ លោក Jose Mourinho បាននិយាយថា ប្រសិនបើកីឡាកររូបណានៅរក្សាទម្រង់​លេងបានល្អ ពោលគឺមានភាពស្វាហាប់ក្នុងក្រុមលោកនឹងបន្តរក្សាទុកកីឡាករ​នោះ ដើម្បីជួយក្លិបបន្តទៀត។ ផ្ទុយមកវិញ បើលោកមើលឃើញពីការបន្តភាពអវិជ្ជមានរបស់កីឡាករណាមួយនោះ លោក​នឹងលក់ចេញ នៅរដូវក្តៅខាងមុខនេះ ដោយនាំយកកីឡាករចំណូលថ្មី មកកាន់ Old Trafford វិញ។

ជាក់ស្តែងណាស់ លោក​ Jose Mourinho បានសម្លឹងឃើញកីឡាករជាច្រើនរូប ដែលលោកត្រៀមនាំយកមកកាន់ Old Trafford នៅរដូវកាលក្រោយនេះ ដែលការគម្រាមរុះរើនេះ ប្រហែលជាអាចទៅ​រួច ដោយលោកចង់ដឹកនាំក្រុមបីសាច Manchester United ឲ្យឈ្នះពាន​ Premier League ដែលជាគោលដៅដ៍ធំបំផុតរបស់គ្រូបង្វឹកសញ្ជាតិ​ពរទុយហ្គាល់​ រូបនេះ។

Loading...