ព័ត៌មានកីឡា

សូលទីឡូអង្គរ នឹង អាសុីអុឺរ៉ុប យូណាយធីត សុទ្ធតែមិនទាន់មានពិន្ទុដូចគ្នា ចុះរសៀលនេះក្រុមណាជាអ្នកទទួលបាន?

ក្លិបបាល់ទាត់សូលទីឡូអង្គរ និងទទួលស្វាគមន៍ អាសុីអុឺរ៉ុប យូណាយធីត ក្នុងសប្តាហ៍ទី២ នៃពានរង្វាន់ក្របខ័ណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ នៅលើវាលស្មៅនៃពហុកីឡដ្ឋានជាតិ វេលាម៉ោង ០៣:៣០ នាទីរសៀលនេះ ខណ:ដែលក្រុមទាំងពីរពុំទាន់មានពិន្ទុដូចគ្នា។

ដោយសារតែកាលពីសប្តាហ៍ទី១ ក្រុមទាំងពីរទទួលបរាជ័យដូចគ្នា ពោលគឺ សូលទីឡូអង្គរ បានចាញ់ម្ចាស់ផ្ទះ ភ្នំពេញក្រោន ១ ទល់ ០ ស្របពេលដែល អាសុីអុឺរ៉ុប យូណាយធីត បានចាញ់ភ្ញៀវ បឹងកេត ៤ ទល់ ៣ ទើបធ្វើឲ្យគ្មានពិន្ទុដូច្នេះ។

រង់ចាំមើលថា រវាងក្រុមដែលមិនទាន់មានពិន្ទុទាំងពីរនេះ អ្នកណាមានសំណាងជាង ឫក៏ចែកគ្នាម្នាក់ ១ ពិន្ទុ សូមតាមដានទាំងអស់គ្នានៅរសៀលនេះ៕

មតិយោបល់