ព័ត៌មានកីឡា

Neymar ចង់ផ្លាស់ទៅកាន់ក្លិបចាស់វិញ

ការចាកចេញពីទ្រនុំ ដែលធ្វើឲ្យកីឡាករប្រេស៊ីលរូបនេះ ល្បីល្បាញ ពិតជាមិនដូច​បំណងឡើយ ដោយ Neymar កំពុងតែចង់ផ្លាស់ទៅកាន់ Barcelona វិញ នៅឆ្នាំ ២០១៩ ពោលគឺឆ្នាំក្រោយនេះ។

បើតាមការចុះផ្សាយរបស់ Mundo Deportivo ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថាខ្សែប្រយុទ្ធប្រេស៊ីល កំពុងមានប្រជាប្រិយភាព Neymar ចង់ត្រឡប់មកកាន់ Barcelona វិញ នៅឆ្នាំក្រោយខាងមុខនេះ។ជាក់ស្តែងណាស់ ការផ្លាស់មកកាន់ក្រុម Paris Saint Germain ក្នុងតម្លៃ ២២២លានអឺរ៉ូ ថ្វីដ្បិតតែ​ធ្វើឲ្យប្រជាប្រិយភាពរបស់ Neymar កើនឡើង គួរឲ្យកត់សម្គាល់ក៍ដោយ ក៍ប៉ុន្តែ តាមរយ:ស្ថានភាព នាពេលបច្ចុប្បន្ននេះ មិនអាចឲ្យ Neymar ទទួលបានជោគជ័យ ដូចអ្វីដែលរូបគេធ្លាប់រំពឹងទុក នាពេលកន្លងមកឡើយ។

Neymar កំពុងរងរបួសរយ:ពេល ៣ខែ ម្យ៉ាងក្រុម Paris Saint Germain បានជ្រុះចេញពី Champion League ទៀត ជាហេតុធ្វើឲ្យបំណងចង់ឈ្នះ Balon D’Or របស់កីឡាករប្រេស៊ីលរូបនេះ បាត់រូបរាងហើយ។ យ៉ាងណាវិញ សម្រាប់ការចង់ត្រឡប់ទៅកាន់ Barcelona វិញនោះ ក៍ប្រហែលជាមិនអាចទៅរួច​ឡើយ ព្រោះថា Barcelona ក្រោយការចាកចេញរបស់ Neymar កាន់តែខ្លាំងជាងមុន ស្របពេលដែល Coutinho ត្រូវក្លាយជាសមាជិកពេញ​លេញរបស់ក្លិបយក្សអេស្ប៉ាញមួយនេះទៀត នោះក្លិបមិនត្រូវការ Neymar ទៀតឡើយ។

ម្យ៉ាងវិញទៀតនោះ Barcelona ប្រហែលជាមិននាំយក Neymar មកឡើយ ដោយសម្លឹងឃើញការនាំយ Antoine Griezmann ជំនួសវិញ ក៍ថាបាន។

មតិយោបល់