ព័ត៌មានកីឡា

ក្រោយធ្លាក់ពី Champion League ក្រុមអ្នកមាន PSG មកខ្លាំងនៅ League1

បន្ទាប់ពីជ្រុះចេញពីក្របខ័ណ្ឌ កំពូលអឺរ៉ុប UEFA Champion League ក្រោមស្នាដៃក្រុម Real Madrid រួចមកក្រុម Paris Saint Germain បានទៅបញ្ចេញកំហឹងយ៉ាងចាស់ដៃលើក្រុម Metz នៅក្របខ័ណ្ឌកំពូលប្រទេស​បារាំង League1 ឯណោះវិញ។

ជាក់ស្តែងណាស់ ក្រុម Paris Saint Germain បានបំបាក់ក្រុម Metz ក្នុងលទ្ធផល ៥-០ បន្តឈរកំពូលតារាង League1 បន្តទៀត ដោយរក្សាគម្លាត​ដាច់ពីក្រុមលេខ២ ក្នុងតារាង។ ៥គ្រាប់របស់ក្រុម Paris Saint Germain រកបានដោយកីឡាករ Thomas Meunier នៅនាទីទី៥, កីឡាករ Christopher Nkunku ២គ្រាប់ស៊ុតបាននៅនាទីទី២០ និង២៨, Kylian Mbappe នៅនាទីទី៤៥ និងការស៊ុតគ្រាប់ទី៥ របស់កីឡាករ Thiago Silva នៅនាទីទី៨២។

ដូច្នេះហើយ ការធ្លាក់ចេញ ពី Champion League បានធ្វើឲ្យក្រុម Paris Saint Germain ឈឺចាប់យ៉ាងខ្លាំង ខណ:ក្រុមជើងខ្លាំងបារាំងមួយនេះ បានទៅបញ្ចេញកំហឹងដាក់ក្រុម Metz វិញ ក្រោយពីមិនអាចធ្វើអ្វីបានទៅលើក្រុម Real Madrid នាពេលកន្លងមកនេះ។

https://www.youtube.com/watch?v=NrVhOtn3ynM

មតិយោបល់