ព័ត៌មានកីឡា

Griezmann កំពុងរកទិញផ្ទះ នៅតំបន់ Catalan

បន្ទាប់ពីមានការលេចធ្លាយ​ ពត៌មានដែលក្រុម Barcelona ចង់ទិញ Antoine Griezmann នៅរដូវកាលក្រោយ ស្រាប់តែពេលនេះ ខ្សែប្រយុទ្ធបារាំងរូបនេះ កំពុងតែស្វះស្វែងរកទិញផ្ទះ នៅតំបន់ Catalan នាទីក្រុង Barcelona ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ កាសែត Marca ពីប្រទេសអេស្ប៉ាញ​បានឲ្យដឹងថា ខ្សែប្រយុទ្ធបារាំង របស់ក្រុម Atletico Madrid កីឡាករ Antoine Griezmann កំពុងតែរកមើលទិញផ្ទះ នៅតំបន់ Catalan ។ ការសម្លឹងរកទិញផ្ទះ នាតំបន់ Catalan នេះដែរ បានកើតឡើងស្របពេលដែល មានកាលេចធ្លាយពត៌មាន ដែលក្រុម Barcelona នឹងទិញ Griezmann ក្នុងតម្លៃ ១០០លានផោន នៅរដូវកាលក្រោយនេះ។ តាមរយ:ហេតុផលនេះដែរ ទំនងជា Griezmann បានយល់ព្រមជាមួយក្រុម Barcelona ហើយ បានជាកីឡាករបារាំងរូបនេះ ទៅទិញផ្ទះ នៅតំបន់ Catalan នាទីក្រុង Barcelona បែបនេះ។

យ៉ាងណាវិញ ពត៌មានផ្លូវការណ៍ណាមួយនោះ នៅមិនទាន់ច្បាស់នៅឡើយ ខណ: Antoine Griezmann កំពុងតែបង្ហាញ​នូវ​ភាពលេចធ្លោយ៉ាងខ្លាំង នាមួយរយ:ពេលចុងក្រោយនេះ ដោយតែងតែរកគ្រាប់​បាល់បញ្ចូលទីឲ្យក្រុម Atletico Madrid ជានិច្ច ស្របពេលដែលក្រៅពីក្រុម Barcelona ដែលចង់បាន Griezmann នៅមានក្រុមបីសាចក្រហម Manchester United, Real Madrid និង Paris Saint Germain សុទ្ធសឹងចង់បានខ្សែប្រយុទ្ធបារាំងរូបនេះ។

មតិយោបល់