ព័ត៌មានកីឡា

បញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា ត្រៀមប៉ះ អាហ្វហ្គានីស្ថាន មានកីឡាករវ័យ អគ្គិសនីកម្ពុជា ម្នាក់

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីឈ្មោះកោះហៅកីឡាករមួយចំនួនចូលក្រុមជម្រើសជាតិកម្ពុជា ត្រៀមប្រកួតជាមួយ ក្រុមជម្រើសជាតិឡាវ នឹង អាហ្វហ្គានីស្ថាន ខណ:ដែលមានវត្តមានកីឡាករវ័យក្មេងរបស់ក្លិប អគ្គិសនីកម្ពុជា​ ម៉ាត់​ នូរុណ។

កីឡាករវ័យក្មេងរបស់ក្លិបដែលមិនប្រើប្រាស់កីឡាករបរទេសនេះ បានបង្ហាញសមត្ថភាពលេចធ្លោរក្នុងការប្រកួតក្របខ័ណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ នឹងរកបានមួយគ្រាប់ផងដែរ ក្នុងការបង្ហាញខ្លួន ២ ប្រកួតមកនេះ។ ចំពោះរដូវកាលមុនវិញ ម៉ាត់​ នូរុណ ក៏ជាផ្នែកមួយយ៉ាងសំខាន់ដែលជួយឲ្យ អគ្គិសនីកម្ពុជា ឡើងដល់វគ្គ ៤ ក្រុមចុងក្រោយ នៃពានរង្វាន់សម្តេច ហ៊ុន​ សែន ទៀតផង។

គួរបញ្ជាក់ថា នៅល្ងាចថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៨ ខាងមុខនេះ ក្រុមជម្រើសជាតិកម្ពុជា ត្រូវទទួលភ្ញៀវ ក្រុមជម្រើសជាតិឡាវ នាប្រទេសឡាវ ក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ មុននឹបន្តទទួល អាហ្វហ្គានីស្ថាន នៅថ្ងៃទី២៧ ខែដដែល ដើម្បីប្រកួតក្នុងពានរង្វាន់ AFC Asian Cup 2019 វគ្គជម្រុះ ជុំទី៣ ក្នុងពូល C ដែលជាការប្រកួតចុងក្រោយផងដែរ៕

រដូវកាល ២០១៨ ពាក់លេខ ១០ វិញ(១៧)

មតិយោបល់