ព័ត៌មានកីឡា

ស្ងាត់មួយរយៈ Dybala ចាប់ផ្តើមកក្រើកឡើងវិញ ស្របពេលក្លិបធំៗ នៅតែរក្សាគោលជំហរចង់បាន

ក្រោយពីស្ងប់ស្ងាត់ប៉ុន្មានខែចុងក្រោយនេះ ខ្សែប្រយុទ្ធ អាហ្សង់ទីន Paulo Dybala បានធ្វើឲ្យមានការភ្ញាក់​ផ្អើលយ៉ាងខ្លាំង ដោយស៊ុតបញ្ចូលទីបាន ៣គ្រាប់ក្នុងការប្រកួត២លើកចុងក្រោយ​នេះ។

ជាក់ស្តែងណាស់​ ២ប្រកួតចុងក្រោយនេះ ដែល Dybala លេង ក្នុងជម្រើស ១១ នាក់ដំបូងនេះដែរ កីឡាករអាហ្សង់ទីនរូបនេះ ធ្វើបានយ៉ាងល្អ ដោយស៊ុតបញ្ចូលទីបាន ៣ គ្រាប់ឲ្យក្រុម Juventus ដោយមិនគិតគ្រាប់បាល់បញ្ចូលទីមុនមុនឡើយ។ ក្នុងនោះដែរ គ្រាប់បាល់ ១ គ្រាប់ក្នុងការទម្លាក់ Tottenham នៅ Champion League និង ២ គ្រាប់ក្នុងជំនួបជាមួយ Udinese នាចុងសប្តាហ៍កន្លង​មកនេះ។ យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា ថ្វីបើ Paulo Dybala ស្ងប់ស្តាត់ដោយ​សាររបួសមួយរយ:កន្លងមកនេះមែន តែការវិលមកកាន់ទីលានយ៉ាងល្អ របស់កីឡាករអាហ្សង់​ទីន រូបនេះ នៅតែជាទីចាប់អារម្មណ៍របស់ក្លិបធំៗ ជាច្រើន។

ក្លិបដែលនៅតែបន្តតាមប្រមាញ់ Dybala នោះ​រួមមានដូចជា ក្រុមបីសាចក្រហម Manchester United, ក្រុមអធិរាជស​ Real Madrid និងក្រុមអ្នកមាន​បុណ្យ Barcelona ។ ក៍ប៉ុន្តែ Dybala នៅមិនទាន់បង្ហាញចំណាប់អារម្មណ៍ចង់ផ្លាស់ទៅកាន់ក្លិប​ណាមួយឡើយ ដោយរង់ចាំរដូវក្តៅមកដល់សិន ពោល​ក្រោយចប់ព្រឹតតិការណ៍ World Cup នៅរុស្ស៊ី ទើបកីឡា​កររូបនេះ និយាយពីអនាគត់របស់គេ។

ដូច្នេះហើយ Paulo Dybala បានវិលមកកាន់ទីលាន ១០០% ឲ្យក្រុម Juventus វិញហើយ ដែលនេះ គឺជាក្តីសង្ឃឹមរបស់ក្រុម​អ៊ីតាលីមួយនេះ ដើម្បីបន្តប្រយុទ្ធនៅ Seria A, Coppa Italian និង Champion League រដូវកាលនេះ។

មតិយោបល់