Post News Media ព័ត៌មានកីឡា Coutinho៖ Ney...

Coutinho៖ Neymar ធ្វើឲ្យខ្ញុំចង់ផ្លាស់មក Barcelona វត្តមានត្រឡប់មកវិញ គឺជារឿងដ៍ល្អ

ថ្មីៗនេះ បន្ទាប់ពី Ivan Rakitic បានស្វាគមន៍ ចំពោះដំណើរចង់ត្រឡប់មកវិញ របស់ Neymar មកកាន់ Barcelona នោះ នៅពេលនេះ Philippe Coutinho ដែលជាមិត្តជិតស្និតរបស់ Neymar បានបង្ហាញគោលជំហរគាំទ្រ ចំពោះការវិល​មកកាន់​ Camp Nou របស់កីឡាករប្រេស៊ីលរូបនេះផងដែរ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថា Philippe Coutinho មានបំណងចង់ឲ្យ Neymar ត្រឡប់មកកាន់ក្រុម Barcelona វិញ​យ៉ាងខ្លាំង។ Coutinho បាននិយាយថា៖ Neymar បានធ្វើឲ្យខ្ញុំ ចង់ផ្លាស់មកលេងឲ្យក្រុម Barcelona, ក៍ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ នៅ​ពេលដែលខ្ញុំ មកកាន់ Camp Nou ជាពេលមួយដែល Neymar បានចាកចេញទៅហើយ។ ក៍ប៉ុន្តែ ខ្ញុំមានការសប្បាយចិត្តយ៉ាងខ្លាំង នៅពេល​ដែល​ទទួលដំណឹងថា គាត់ចង់មកវិញ, ខ្ញុំពិតជារីករាយ ហើយចង់ឲ្យវាក្លាយជាការពិត ក្នុងពេលឆាប់ៗនេះណាស់។

គួរបញ្ជាក់ផងដែរថា Neymar បានចាកចេញពីក្រុម Barcelona ទៅកាន់ក្រុម Paris Saint Germain ក្នុងតម្លៃបំបែកកំណត់ត្រា ១៩៨លានផោន ស្មើនឹង ២២២លានអឺរ៉ូ កាលពីរដូវក្តៅកន្លងមក។ ចំណែក Philippe Coutinho វិញ បានផ្លាស់ពី Liverpool ទៅកាន់ក្រុម Barcelona ក្នុងតម្លៃ ១៤២លានផោន ស្មើនឹង ១៦០លានអឺរ៉ូ។

ដូច្នេះហើយ Coutinho កំពុងតែរង់ចាំការវិលទៅកាន់ Barcelona របស់កីឡាករឆ្នើម​ Neymar ដើម្បីបន្តចាប់ដៃគូជាមួយគ្នាយ៉ាង​ស្អិតរមួតទាំង នៅក្រុមជម្រើសជាតិប្រេស៊ីល និងក្រុម Barcelona ។

Loading...