ព័ត៌មានកីឡា

ម្ចាស់ផ្ទះ Home United លុត បឹងកេត ចាស់ដៃ ៦ទល់០

ក្រុមម្ចាស់ផ្ទះ Home United របស់សិង្ហបុរី បានយកឈ្នះ ក្រុមដំណាងកម្ពុជា បឹងកេត យ៉ាងចាស់ដៃ ដោយលទ្ធផល ៦ទល់០ មុននេះបន្តិច នាទីលានកីឡដ្ឋាន Jalan Besar Stadium នៃជំនួបចាំពូល F ពានរង្វាន់ជើងឯកលំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2018 ខណ:ដែល Samuel Ajayi ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហម។

ក្រុមម្ចាស់ផ្ទះបានដាក់សម្ពាធយ៉ាងខ្លាំងមកលើភ្ញៀវដោយស្ទើតែគ្មានបាល់នៅមុខទីឡើយ ស្របពេលដែលគ្រាប់បាល់ជ័យជម្នះរបស់ Home United រកបានដោយ S. Ishak នៅនាទី ៣៨, Song Ui-Young នៅនាទី ៤៤ ខណ:ដែល F. Abdul Hameed បន្ថែមមួយគ្រាប់នាទី ៥៥ ហើយកីឡាករ A. Mohan Kumar រកបាន ២ គ្រាប់ម្នាក់ឯង នៅនាទី ៧២, ៨៣ និងឈានដល់នាទី ៨៧ កីឡាករ I. Shafiq រកបានគ្រាប់ចុងក្រោយ ៕

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើម Samuel Ajayi របស់ បឹងកេត បានទទួលកាតក្រហមនៅនាទី ៨១ ដោយលោកអាជ្ញាកណ្ដាលជនជាតិតៃវ៉ាន់ Yu Ming-hsun ធ្វើឲ្យក្រុមដំណាងប្រទេសកម្ពុជាបាត់បង់ ៣ ពិន្ទុ៕

មតិយោបល់