Post News Media ព័ត៌មានកីឡា PSG យកឈ្នះផិត...

PSG យកឈ្នះផិតផើយលើក្រុម Angers ស្របពេលទទួលបានកាតក្រហម១​ទៀត

ក្រោយពីបំបាក់យ៉ាងចាស់ដៃលើគូប្រកួតកាលពីសប្តាហ៍មុនកន្លងមកនេះ ក្រុម Paris Saint Germain បានបន្តមកយកឈ្នះក្រុម Angers យ៉ាងផិតផើយ ក្នុង​លទ្ធផល ២-១ នៅលើទឹកដីរបស់ខ្លួនឯង។

ជាក់ស្តែងណាស់ ក្រុម Paris Saint Germain ហាក់ដូចជាវេទនា ក្នុងការជួប​ជាមួយក្រុម Angers យប់មិញនេះ ដោយឈ្នះទាំងពិបាកហើយ ត្រូវទទួលបានកាតក្រហម១ទៀត។ ក្នុងនោះដែរ ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe បានស្វែងរកគ្រាប់បាល់នាំមុខ១គ្រាប់មុន ដោយស៊ុតបានសម្រេច​នៅ​នាទីទី១២។​ ៤នាទីបន្ទាប់មកទៀត ពោលនៅនាទីទី១៦ ខ្សែបម្រើរបស់ក្រុម Paris Saint Germain គឺកីឡាករ Thiago Motta ទទួលបានកាតក្រហម ក្រោយពី​បង្កកំហុសលើកីឡាកររបស់ក្រុម Angers។

យ៉ាងណាវិញ ថ្វីបើក្លិបទទួលបាន​កាត​​ក្រហម​ក្តី តែ Kylian Mbappe បាន ស្វែងរកគ្រាប់បាល់ទី២ បន្តទៀត ស៊ុតបានសម្រេចនៅនាទីទី២៥ ជាហេតុធ្វើឲ្យក្រុម Paris Saint Germain នាំមុខបណ្តោះអាសន្ន ក្នុងលទ្ធផល ២-០ ។ ក៍ប៉ុន្តែលទ្ធផលនេះ មិនអាចរក្សាបាន​យូរឡើយ​ ព្រោះថាការលេង ១០-១១នាក់មិនមែនជារឿងងាយស្រួលឡើយ ដែលនៅនាទីទី៧៥ កីឡាករ Karl Toko Ekambi អាចរកគ្រាប់បាល់តាមពី​ក្រោយ១គ្រាប់ឲ្យក្រុម Angers វិញ។ លទ្ធផលនេះ បានរក្សារហូតដល់ចប់ការប្រកួត ខណ:ក្រុម Paris Saint Germain បានយក​ឈ្នះយ៉ាងផិតផើយ​ ក្នុងលទ្ធផល ២-១ ។

Loading...