Post News Media ព័ត៌មានកីឡា Messi សរសើរកី...

Messi សរសើរកីឡាករម្នាក់របស់ Chelsea តែមិនមែន Hazard ឡើយ

ក្រោយពីទម្លាក់ក្រុមតោខៀវ Chelsea ឲ្យជ្រុះចេញពីក្របខ័ណ្ឌ Champion League ត្រឹមវគ្គ ១៦ក្រុមរួចមក ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានកត់សម្គាល់ឃើញកីឡាករ Chelsea មួយរូបដែលគួរឲ្យចាប់អារម្មណ៍បំផុត ក្នុងការប្រកួតកន្លងមកនេះ។

ក្នុងនោះដែរ បើតាមប្រភពពត៌មាន របស់ The Goal បានឲ្យដឹងថា Lionel Messi បានកោតសរសើរទៅលើទេពកោសល្យយ៉ាងល្អ របស់កីឡាករ Willian ក្នុងការប្រកួតជាមួយក្រុម Barcelona ទាំង២ជើងកន្លងមកនេះ។ Messi បាននិយាយថា Willian ជាកីឡាករលឿន រហ័ស និងមានទេពកោសល្យយ៉ាង​ល្អ ដែលពិបាកក្នុងការតាមបិទជាទីបំផុត។

ជាក់ស្តែងណាស់ ក្នុងជំនួបយប់មិញនេះ Willian ថ្វីដ្បិតមិនអាចរកគ្រាប់បាល់បានមែន តែកីឡាករប្រេស៊ីលរូបនេះ បានអូសបាល់កាឡុកក្នុងទីលាន និងការបោះបាល់ទៅបោះបាល់មក យ៉ាងរស់រវើក​បំផុត។ Messi បានបន្ថែមទៀតថា មនុស្សគ្រប់គ្នា តែងតែចាប់អារម្មណ៍ទៅលើ Eden Hazard ក៍ប៉ុន្តែសម្រាប់រូបគេវិញ បានសម្លឹងឃើញ Willian ឯណោះវិញ​ទេ ដែលជា Man of the match របស់ក្រុម Chelsea ។

គួរបញ្ជាក់ផងដែរថា មិនមែនទើបតែជើងទី២ នេះទេ​ ដែល Willian បង្ហាញទម្រង់លេងយ៉ាងល្អបែប​នេះ គឺចាប់តាំងពីជើងទី១ មកម្លេះ ដែល Willian អាចរកបាន១គ្រាប់ដោយការស៊ុត​ពីចម្ងាយ និងបុករបារទី ២លើកផងដែរ។

Loading...