Post News Media ព័ត៌មានកីឡា Arsenal ទម្លា...

Arsenal ទម្លាក់ AC Milan វគ្គ១៦ក្រុមចុងក្រោយ

ក្រុមកាំភ្លើងធំ Arsenal កំពុងតែដើរតាមគន្លងចាស់ របស់ក្រុមបីសាចក្រហម Manchester United កាលពីរដូវកាលមុនហើយ ដោយក្រុមមួយនេះ កំពុងតែ​ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឈ្នះពាន Europa League នារដូវកាលនេះ។

ជាក់ស្តែងណាស់ ក្រុម Arsenal បានទម្លាក់ក្រុមខ្លាំងមកពីអ៊ីតាលី គឺក្រុម AC Milan ឲ្យជ្រុះចេញត្រឹមវគ្គ ១៦ក្រុមចុងក្រោយ Europa League ដោយគិត​លទ្ធផលទាំង២ជើង ៥-១ ។ ក្នុងនោះដែរ កាលពីលេងទឹកដី​ របស់ក្រុម AC Milan ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្នុងលទ្ធផល ២-០ ខណ:បកមកកាន់ទឹកដី Arsenal វិញ ក្រុមជើងខ្លាំងអង់គ្លេសមួយនេះ បានបន្ត​យកឈ្នះ ក្នុងលទ្ធផល ៣-១ ទៀត។

យ៉ាងណាវិញ បើក្រឡេកមើល Arsenal ក្នុងរដូវកាលនេះ ហាក់ដូចជាកំពុងតែដើរតាមគន្លងរបស់ក្រុមបីសាចក្រហម Manchester United នារដូវកាលមុន ដែលព្យាយាមរហូតឈ្នះពាន Europa League ដើម្បីធានាកៅអី​ Champion League រដូវកាលបន្ទាប់ ខណ:ការលេង​ក្នុងស្រុកមានចំណាត់ថ្នាក់មិនល្អនោះ។

ក្នុងនោះដែរ រដូវកាលនេះ Arsenal ហាក់គ្មានសង្ឃឹមក្នុងការបានតំណែង Champion League រដូវកាលក្រោយឡើយ បើមើលទៅលើគម្លាតពិន្ទុ និង ចំណាត់ថ្នាក់នាពេលបច្ចុប្បន្ន​នេះ អ្វីដែលចាំបាច់នោះ គឺការប្រឹងឲ្យឈ្នះ Europa League ដើម្បីធានាកៅអី Champion League រដូវកាលក្រោយប៉ុណ្ណោះ។

Loading...