ព័ត៌មានកីឡា

Dortmund បន្តជ្រុះចេញពី Europa League

ក្រុមជើងខ្លាំងអាឡឺម៉ង់ Dortmund បានបន្តជ្រុះចេញពីក្របខ័ណ្ឌ Europa League ទៀតហើយ ក្រោយពីត្រូវក្រុម Salzburg ទម្លាក់នៅវគ្គ ១៦ក្រុម ចុងក្រោយ។

បន្ទាប់ពីជ្រុះចេញពី Champion League ក្នុងវគ្គចែកពូលរួចមក ក្តីសង្ឃឹមក្នុងការ​ឈ្នះពាន Europa League របស់ក្រុម Dortmund បានផុតរលត់ហើយ ក្រោយពីត្រូវក្រុម Salzburg ទម្លាក់ចោល។ ថ្វីបើទៅលេងនៅ​ទឹកដីក្រុម Salzburg បញ្ចប់ត្រឹមលទ្ធផល ០-០ ក៍ដោយ ក៍ប៉ុន្តែ កាលពីជើងទី១ កន្លងមក​ នៅទឹកដីអាឡឺម៉ង់ ក្រុម Dortmund បានភ្លាត់ស្នៀតចាញ់ ២-១ ជាហេតុធ្វើឲ្យសរុបលទ្ធផល ទាំង២ជើង Dortmund ចាញ់ក្រុម Salzburg ២-១ ។ នាពេលបច្ចុប្បន្ននេះ ក្រុម Dortmund ហាក់លេងធ្លាក់ទម្រង់យ៉ាងខ្លាំង ដែលមិនដូចរដូវកាលមុន Dortmund ជាក្រុមដែលធ្វើព្យុះធ្វើភ្លៀងនៅ Champion League ខណ:រដូវកាលនេះ ត្រឹម Europa League ធ្វើមិនបាន​ល្អផង។

ដូច្នេះហើយ រដូវកាលនេះ ក្រុម Dortmund អស់ឱកាសឈ្នះពាន គ្រប់បែបយ៉ាងហើយ មិនថាក្នុងស្រុក និងក្រៅស្រុកឡើយ ស្របពេលដែលក្លិបជើងខ្លាំងអាឡឺម៉ង់មួយនេះ ព្យាយាមលក់កីឡាករល្អៗ ចេញជាច្រើនផងដែរ។

https://www.youtube.com/watch?v=AnQyybM9lx8

មតិយោបល់