ព័ត៌មានកីឡា

ល្អប៉ុណ្ណឹងហើយ​ មិនទុកទៀត Barcelona

ក្រុម Barcelona ថ្វីបើមិនទាន់អាចរកខ្សែបម្រើណាដែលល្អ ដល់​ Andres Iniesta ក៍ដោយ តែក្លិបយក្សអេស្ប៉ាញមួយនេះ បានបើកផ្លូវឲ្យកីឡាករអេស្ប៉ាញ​រូបនេះ ចាកចេញនៅបញ្ចប់រដូវកាលនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Diario Gol បានឲ្យដឹងថា​ ក្រុម Barcelona បនបើកផ្លូវឲ្យកីឡាករ Andres Iniesta ចាកចេញហើយ បន្ទាប់ពីកុងត្រារបស់កីឡាកររូបនេះ ត្រូវបញ្ចប់នៅរដូវកាលនេះ។ ក្នុងនោះដែរ ក្លិប Barcelona បានជឿជាក់ថា​ Iniesta ប្រាកដជាផ្លាស់ទៅកាន់ប្រទេសចិន នារដូវកាលក្រោយនេះ បន្ទាប់ពីក្លិបនៅចិន បានផ្តល់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់​ដល់កីឡាករអេស្ប៉ាញរូបនេះ។

យ៉ាងណាវិញ ថ្វីដ្បិតតែក្រុម Barcelona ទិញបាន Philippe Coutinho ក៍ដោយ តែកីឡាកររូបនេះ នៅមិនទាន់ច្បាស់ថា អាចជំនួស Andres Iniesta បានឡើយ ព្រោះថា Iniesta គឺជាកីឡាករដ៍ល្អមួយរូប ដែលកម្រមានណាស់។

ក៍ប៉ុន្តែ ក្រុម Barcelona បានសម្រេច ចិត្តបើកផ្លូវឲ្យ Iniesta ចាកចេញហើយ ដែលនេះបង្ហាញឲ្យឃើញថា​ ក្រុម Barcelona កំពុងតែប្រើប្រាស់ Philippe Coutinho ដើម្បីជំនួសតំណែង Iniesta ហើយ។

មតិយោបល់