Post News Media ព័ត៌មានកីឡា Hazard៖ បើមិន...

Hazard៖ បើមិនបានតំណែង​ Top 4 ទេ រូបគេនឹងចាកចេញ

បន្ទាប់ពីការជ្រុះចេញពី Champion League ត្រឹមវគ្គ ១៦ក្រុមចុងក្រោយក្រោម​ស្នាដៃក្រុម Barcelona ក្រុមតោខៀវ Chelsea កំពុងតែប្រឈមជាមួយនឹងការ​បាត់បង់កីឡាករល្អបន្តទៀត។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ខ្សែបម្រើ​ប្រយុទ្ធប៊ែលហ្ស៊ិក Eden Hazard គម្រាមចាកចេញពី Stamford Bridge ប្រសិនបើក្រុមតោខៀវ Chelsea មិនអាចឈរក្នុងតំណែងក្រុមកំពូលតារាងទាំង៤ ក្រោយបញ្ចប់រដូវកាលនេះ។ ការនិយាយបែបនេះ បានទម្លាយឲ្យដឹងក្រោយ​ក្រុម​ Chelsea បានជ្រុះចេញ ពី Champion League ក្រោមស្នាដៃក្រុម Barcelona ជាហេតុធ្វើឲ្យក្លិប ត្រូវតែពង្រឹងបន្ថែមទៀត។

Hazard ហាក់ដូចជាចង់ចាកចេញ ពី Chelsea មែនទែនហើយ ព្រោះថាកីឡាកររូបនេះ មានក្លុបធំៗចំនួន២ ដែលកំពុងចង់បានរូបគេ រួមមានក្រុមអធិរាជស Real Madrid និងក្រុមសេដ្ឋីបារាំង​ Paris Saint Gemain ។ យ៉ាងណាវិញ នាពេលកន្លងមក Hazard បានបដិសេធ ក្នុងការចាកចេញពី Chelsea ក៍ប៉ុន្តែ នៅពេលនេះវិញ មិនដូចមុនឡើយ Hazard បានគម្រាមចាកចេញ ប្រសិនបើ Chelsea មិនអាចរកតំណែង Champion League រដូវកាលក្រោយបានទេ​នោះ។

ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះ គម្លាតពិន្ទុ រវាងក្រុម Liverpool, Chelsea និង Tottenham មិនខុសគ្នាប៉ុន្មានឡើយ ដែលរវាងក្រុមទាំង៣នេះ អាចមានក្រុមមួយដែលរបូត Champion League ដូច្នេះហើយ តម្រូវឲ្យក្រុមទាំង៣ ត្រូវប្រកួតប្រជែងគ្នាយ៉ាងខ្លាំង។

Loading...