Post News Media ព័ត៌មានកីឡា Real Madrid ទ...

Real Madrid ទទួលបានភ្លើងខៀវ ពី Lewandowski

ការតាមប្រមាញ់ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski របស់ក្រុម Real Madrid ហាក់លេចចេញជារូបរាងហើយ​ ក្រោយពីភ្នាក់ងាររបស់កីឡាកររូបនេះ បានផ្តល់ភ្លើងខៀវដល់ក្រុម Real Madrid ក្នុងការនាំយកកីឡាករឆ្នើមរូបនេះ នារដូវកាលក្រោយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Mundo Deportivo ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ក្រុម Real Madrid កំពុងតែមានទំនុកចិត្ត​ខ្ពស់ ក្នុងការប្រជែងជាមួយក្រុមបីសាចក្រហម Manchester United និងក្រុមតោខៀវ Chelsea ដើម្បីនាំយក Robert Lewandowski មកកាន់ Santiago Bernabeu នារដូវក្តៅខាងមុខនេះ។

ប្រភពខាងលើដដែល បានឲ្យ​ដឹងបន្ថែមទៀតថា ភ្នាក់ងាររបស់ Lewandoski បានយល់ព្រមឲ្យ កីឡាករប៉ូឡូញ​រូបនេះ ផ្លាស់ទៅកាន់ Real Madrid ហើយ ថ្វីដ្បិតលោកធ្លាប់ជួបជាមួយ Man Utd និង Chelsea ក៍ដោយ តែសម្រាប់ Real Madrid វិញ មានលក្ខខណ្ឌ ពិសេសច្រើន ដែលអាចនាំយក Lewandowski បាន។ ម្យ៉ាងវិញទៀត ទាក់ទង​នឹងការផ្លាស់ទៅកាន់ Real Madrid នេះដែរ​ Lewandowski ហាក់មិនព្រួយ​បារម្ភក្នុងការជាប់ជម្រើស ១១នាក់ដំបូងឡើយ ខណ: Real Madrid បានត្រៀមលក់ Karim Benzema ចេញ ជាហេតុធ្វើឲ្យ Lewandowski ទៅជំនួសតំណែងប្រយុទ្ធរបស់ Benzema តែម្តង។

យ៉ាងណាវិញ នេះមិនទាន់ជា​ផ្លូវការណ៍ នៅឡើយទេ ដោយគ្រាន់តែមានការយល់ព្រម ពីសំណាក់ភ្នាក់ងាររបស់​ខ្សែប្រយុទ្ធប៉ូឡូញរូបនេះ ជាមួយនឹងក្រុម Real Madrid ប៉ុណ្ណោះ ខណ:ការផ្លាស់​ប្តូរនៅមិនទាន់កើតមានឡើង ក្រុមបីសាចក្រហម Manchester United និងក្រុមតោខៀវ Chelsea នៅតែមានសង្ឃឹម ក្នុងការចាយលុយដើម្បីទិញយក Robert Lewandowski ពីក្រុម Bayern Munich ដដែល។

Loading...