ព័ត៌មានកីឡា

Varane ចង់មកលេងក្រោមការដឹកនាំរបស់លោក Mourinho

ខ្សែការពារដ៍រឹងមាំ និងមានកម្ពស់ខ្ពស់ Raphael Varane ត្រូវបានទម្លាយឲ្យ​ដឹងថា កីឡាករបារាំងរូបនេះ ចង់ចាកចេញពី Real Madrid មករកគ្រូបង្វឹក​ដែលរូបគេចង់លេងក្រោមការដឹកនាំបំផុតវិញ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា Raphael Varane សប្បាយចិត្តយ៉ាងខ្លាំង នៅពេលដែលលោក Jose Mourinho ចង់បានរូបគេទៅកាន់ Old Trafford ។ Varane បានឲ្យដឹងថា លោក Mourinho បាននាំយករូបគេពីបារាំង កាលពីឆ្នាំ ២០១១ មកកាន់ Real Madrid រូបគេពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានលេងក្រោមការដឹកនាំរបស់គ្រូ បង្វឹក​ល្អបែបនេះ មិនតែប៉ុណ្ណោះ លោកបានបណ្តុះបណ្តាលូបគេយ៉ាងច្រើននាពេលកន្លង​មក។

បន្ទាប់ពីលោក Jose Mourinho ចាកចេញពី Real Madrid ខ្សែការពារបារាំងរូបនេះ បានចិញ្ចឹមចិត្ត ចង់មកលេងក្រោមការដឹកនាំជាថ្មីម្តងទៀត ក្នុងថ្ងៃណាមួយ ស្របពេលដែលលោក Mourinho បានត្រៀមចរចារ ជាមួយ Real Madrid ដើម្បីនាំយក Varane ទៅកាន់​ Man Utd ផងនោះ ពិតជារឿងសប្បាយចិត្តមួយសម្រាប់កីឡាករបារាំងរូបនេះ។

គួរបញ្ជាក់ផងដែរ មួយរយ:កន្លងមកនេះ លោក Mourinho បានបង្ហាញចេទនាចង់បាន Raphael Varane ពី Real Madrid ជាច្រើមលើកច្រើនសារកន្លងមកហើយ តែហាក់មិន​ទាន់ទទួលបានភ្លើងខៀវពីក្រុម Real Madrid រួមទាំង Varane ផ្ទាល់នីឡើយទេ។ ក៍ប៉ុន្តែ ការចេញមុខរបស់ Varane បែបនេះ បង្ហាញឲ្យឃើញថា ខ្សែការពារបារាំងរូបនេះ កំពុងតែចង់ចាកចេញពី Real Madrid មកកាន់ក្រុមបីសាចក្រហម​ Manchester United ហើយ។

មតិយោបល់