ព័ត៌មានកីឡា

Spurs បើកការចចារជាមួយកីឡាករកូរ៉េខាងត្បូង

បន្ទាប់ពីមើលឃើញពីការលេងយ៉ាងល្អ របស់កីឡាករកូរ៉េខាងត្បូង Heung-Min Son ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានព្យាយាមរក្សាទុកកីឡា​កររូបនេះ មិនឲ្យចាកចេញពី Premier League ឡើយ។

ក្នុងនោះដែរ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា ក្រុម Tottenham កំពងតែរៀបចំកុងត្រាថ្មី ជាមួយកីឡាករ Heung-Min Son ក្នុងពេលឆាប់ៗនេះ។ ជាការពិតណាស់ Heung-Min Son កុងត្រារបស់គេត្រូវបញ្ចប់នៅឆ្នាំ ២០២០ខាងមុខនេះ ខណ: Tottenham មិនចង់ឲ្យមានក្លិបណាមួយមកចែរចង់ កីឡាករកូរ៉េខាងត្បូងរូបនេះឡើយ ដោយ​ធ្វើយ៉ាងណាបន្តកុងត្រាថ្មីដល់កីឡាកររូបនេះ។

ម្យ៉ាងវិញទៀតនោះ Spurs ក្រោយពី Harry Kane រងរបួសរួចមក បានសម្រឹចចិត្តដាក់ Son ឲ្យលេងប្រយុទ្ធកណ្តាលតែម្តង ដែលនេះ បង្ហាញឲ្យឃើញថា​ ក្រុមមាន់ខ្នាយមាស ពិតជាពេញចិត្តទម្រង់លេងរបស់កីឡាករអាស៊ីរូបនេះណាស់។ តាមការឲ្យដឹងពី​ប្រភពខាងលើដដែលនេះ បានឲ្យដឹងបន្ថែមទៀតថា​ ក្រុម Tottenham ចង់បន្ត​កុងត្រាថ្មីដល់ Heung-Min Son រហូតដល់ឆ្នាំ ២០២៤ ក្នុងន័យឲ្យ Son បន្តសករាជនៅ Premier League ជាច្រើនរដូវកាលបន្តទៀត។

គួរបញ្ជាក់ផងដែរថា Heung-Min Son កំពុងទទួលបានប្រជាប្រិយភាពយ៉ាង​ខ្លាំងនាពេលបច្ចុប្បន្ននេះ តាមរយ:ការបង្ហាញទម្រង់លេងយ៉ាងល្អ ដែលល្អជាង​សិស្សច្បងកូរ៉េខាងត្បូងមួយរូប គឺ Park Ji Sung ទៅទៀត។

មតិយោបល់