Post News Media ព័ត៌មានកីឡា Ronaldo កាន់ត...

Ronaldo កាន់តែអស្ចារ្យ នៅចុងរដូវកាល

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo កាន់តែបង្ហាញទម្រង់លេងយ៉ាងល្អ នៅចុងរដូវកាលនេះ ជាពិសេសយប់មិញនេះ កីឡាករពរទុយហ្គាល់រូបនេះ ស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យរហូតដល់ទៅ ៤គ្រាប់ម្នាក់ឯង ក្នុង១ប្រកួត។

ជាក់ស្តែងណាស់ កាលពីជើងទី១ ទឹកដីក្រុម Girona ក្រុមអធិរាជស Real Madrid បានបរាជ័យក្រោមស្នាដៃក្រុមចំណូលថ្មីនេះ ក៍ប៉ុន្តែការវិលមកកាន់ Santiago Bernabeu យប់មិញនេះ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ដោយក្រុម Real Madrid បានវាយបកសងសឹកមកវិញ ក្នុងលទ្ធផល ៦-៣។ ក្នុងនោះដែរ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បង្ហាញសមត្ថភាពយ៉ាង​អស្ចារ្យក្នុងនាមជាខ្សែប្រយុទ្ធកំពូលរបស់ក្លិប ដោយស៊ុតបញ្ចូលទីបានដល់ទៅ ៤គ្រាប់ក្នុងជំនួបនេះ ពោលគឺស៊ុត Super Hat trick ។

៤ គ្រាប់របស់ Ronaldo ស៊ុតបាននៅនាទីទី១១, ៤៧, ៦៤ និងនាទីទី ៩០ ខណ: ២គ្រាប់ផ្សេងទៀតរកបាន​ដោយ កីឡាករ Lucas Vazquez នៅនាទីទី៥៩ និង Gareth Bale ស៊ុតបានសម្រេចនៅនាទីទី៨៦។ យ៉ាងណាវិញ ក្រុម Girona ក៍អាចវាយបកបានមកវិញ ចំនួន ៣គ្រាប់ផងដែរ ដែលជាការស៊ុតរបស់កីឡាករ Cristian Stuani ២គ្រាប់ ស៊ុតបាននៅាទីទៅ ២៧ និង ៦៧ ខណ: ១គ្រាប់ទៀត​រកបានដោយកីឡាករ Juanpe នៅនាទីទី៨៨។

ដូច្នេះហើយ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅតែជាតារាស៊ុតរបស់ក្រុម Real Madrid ដដែល ថ្វីបើមានវ័យចំណាស់ បន្តិចមែន តែទេពកោសល្យរបស់កីឡាកររូបនេះ នៅតែល្អ គួបផ្សំ និងកម្លាំងដ៍ខ្លាំងក្លារបស់ Ronaldo បានធ្វើឲ្យរូបគេ នៅតែជាកំពូល Super Star លំដាប់ពិភពលោកដដែល។

Loading...