Post News Media ព័ត៌មានកីឡា បឹងកេត លុត ប៉...

បឹងកេត លុត ប៉ូលិស ៥ទល់១ គ្រងកំពូលតារាង

កាលពីម្សិលមិញ ក្រុមការពារជើងឯក បឹងកេត បានយកឈ្នះ អគ្គស្នងការដ្ឋាននរគបាល់ជាតិ ហៅកាត់ប៉ូលិស ដោយលទ្ធផល ៥ទល់១ ក្នុងជំនួបសប្តាហ៍ទី៣ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ នាពហុកីដ្ឋានជាតិ។

៥ គ្រាប់របស់ក្រុមការពារជើងឯក រកបានដោយកីឡាករ ហុង ផេង នៅនាទី២១ ស្របពេលដែលខ្សែប្រយុទ្ធប្រស៊ីល Maycon រកបាន ២ គ្រាប់ម្នាក់ឯង នៅនាទី ៦៩ នឹង ៧៣ នៅនាទី ៧៣ ដដែល កីឡាករចំណូលថ្មី Julius រកបានមួយគ្រាប់ នឹងចុងក្រោយកីឡាករប្រជាប្រិយ Gbenga Samuel រកបាននៅនាទី ៨២ ខណ:ដែល មួយគ្រាប់របស់ ប៉ូលិស ធ្វើបានសម្រេចដោយកីឡាករកូរ៉េខាងត្បូង No Daeho នៅនាទី ៨៣ ។

ឆ្លងកាត់ ៣ សប្តាហ៍មកនេះ បឹងកេត មិនស្គាល់ចាញ់ មិនស្គាល់ស្មើ ពោលឈ្នះទាំងអស់ កំពុងឈរកំពូលតារាង នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ ដោយមាន ៩ ពិន្ទុពេញក្នុងដៃ៕

Loading...