Post News Media ព័ត៌មានកីឡា Bayern Munich...

Bayern Munich ចាញ់លើកដំបូងក្រោមការដឹកនាំរបស់លោក Jupp Heynckes នៅ Bundesliga

ក្រុមជើងខ្លាំងអាឡឺម៉ង់ Bayern Munich បានស្គាល់នូវរសជាតិបរាជ័យលើក​ដំបូងហើយ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Jupp Heynckes ដែលបានបន្តតំណែងពីលោក Carlo Ancelotti កាលពីចុងឆ្នាំ ២០១៧ កន្លងមកនេះ។

ជាក់ស្តែងណាស់ ក្រុម Bayern Munich បានបរាជ័យក្រោមថ្វីជើងក្រុម RosenBallsport Leipzig ក្នុងលទ្ធផល ២-១ ដែលនេះគឺជាការបរាជ័យលើក​ដំបូងរប់ក្រុមមួយនេះ នៅ Bundesliga ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី។ ក្នុងនោះដែរ ក្រុម RB Leipzig បានបំបាក់ក្រុម Bayern Munich ក្នុងលទ្ធផល ២-១ ដែល ២គ្រាប់របស់ក្រុម មួយនេះ ទាត់បញ្ចូលទីដោយកីឡាករ Naby Keita នៅនាទីទី៣៧ និងខ្សែប្រយុទ្ធកំពុងមានប្រជាប្រិយភាព កីឡាករ Timo Werner នៅនាទីទី ៥៦។

ចំណែកក្រុម Bayern Munich វិញ អាចរកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ ដែលជាគ្រាប់បាល់ស៊ុតនាំមុខមុននៅនាទីទី១២ ស៊ុតបញ្ចូលទី​ដោយកីឡាករ Sandro Wagner ។ ថ្វីបើចាញ់ការប្រកួតនេះក៍ដោយ តែក្រុម Bayern Munich នៅតែបន្តឈរកំពូលតារាង Bundesliga ដដែល ដោយបន្ត​នាំមុខដាច់លើក្រុមតាមពីក្រោយ Schalke04 ចំនួន ១៧ពិន្ទុ ក្នុងនាមជាក្រុម​ការពារតំណែងជើងឯកដដែល។

ក៍ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺក្រុម Bayern Munich បានស្គាល់រសជាតិនៃការបរាជ័យលើកដំបូង​ក្រោមការដឹកនាំ​របស់លោក Jupp Heyckes តាំងពីមកដឹកនាំបន្តពីលោក Carlo Ancelotti កាលពីចុងឆ្នាំ ២០១៧ កន្លងមក។

Loading...