Post News Media ព័ត៌មានកីឡា Chelsea ទម្លា...

Chelsea ទម្លាក់ Leicester នៅម៉ោងបន្ថែម

ថ្វីបើ៩០នាទីពេញ ក្រុមតោខៀវ Chelsea មិនអាចត្របាក់កញ្ជ្រោងខៀវ Leicester City បានក៍ដោយ ក៍ប៉ុន្តែ នៅម៉ោងបន្ថែម ១៥នាទី២ដងវិញ Chelsea អាចធ្វើបាន។

ជាក់ស្តែងណាស់ ក្រុមតោខៀវ Chelsea បានទម្លាក់ក្រុម Leicester City ឲ្យជ្រុះចេញពីពានរង្វាន់ FA Cup ក្រោយពីបានយកឈ្នះយ៉ាងផិតផើយ ក្នុងលទ្ធ​ផល ២-១ នៅម៉ោងបន្ថែម។ ក្នុងនោះដែរ ខ្សែប្រយុទ្ធដែលមិនមានឈ្មោះ ក្នុងក្រុម​ជម្រើសជាតិអេស្ប៉ាញ កីឡាករ Alvaro Morata ស៊ុតនាំមុខ១គ្រាប់មុន នៅនាទីទី៤២ ដែលធ្វើឲ្យបញ្ចប់តង់ទី១ Chelsea នាំមុខមុន ១-០ ។

ឈានចូល​ដល់តង់ទី២ ក្រុម Leicester City បានបើកការវាយលុកយ៉ាងខ្លាំងក្លាឡើងវិញ រហូតដល់នាទីទី៧៦ ខ្សែប្រយុទ្ធឆ្នើម Jamie Vardy អាចស៊ុតតាមស្មើមកវិញ ជាហេតុធ្វើឲ្យបញ្ចប់ ៩០នាទីពេញ ក្រុមទាំង២ រក្សាបានលទ្ធផល ១-១ ។ យ៉ាងណាវិញ Chelsea បានបញ្ចប់ក្តីសង្ឃឹមឡើងទៅកាន់វគ្គបន្តរបស់ក្រុម Leicester City ដោយអាចរកគ្រាប់បាល់ជ័យជម្នះនៅម៉ោងបន្ថែម ១៥នាទី២ដង ពោលនៅនាទីទី១០៥ កីឡាករអេស្ប៉ាញ Pedro Rodriguez ស៊ុតទម្លាក់ Leicester City ឲ្យជ្រុះចេញពី FA Cup ។

ដូច្នេះហើយ ក្រុមតោខៀវ Chelsea បានឡើងទៅកាន់វគ្គបន្ត ខណ:ក្រុម Leicester City វេចបង្វេចត្រឡប់ទៅវិញ យ៉ាងឈឺចាប់បំផុត ពីការជ្រុះចេញពី FA Cup នេះ។

Loading...