Post News Media ព័ត៌មានកីឡា Conte៖ បើចង់ជ...

Conte៖ បើចង់ជាប់ជម្រើសជាតិ កីឡាករ ២ រូបនេះ ត្រូវតែប្រឹងឲ្យអស់លទ្ធភាព

គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Antonio Conte បានដាស់តឿនកូនក្រុមរបស់លោក ឲ្យមានការខិតខំប្រឹង​ប្រែងបន្ថែមទៀត ប្រសិនបើពួកគេ ចង់ជាប់ជម្រើសជាតិ មានឈ្មោះលេង World Cup នៅរុស្ស៊ី នាឆ្នាំនេះ។

ជាក់ស្តែងណាស់ បើតាមកាចុះផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករ២រូបរបស់ក្រុមតោខៀវ Chelsea កំពុងតែប្រឈមជាមួយនឹងកាអវត្តមាន នៃការកោះហៅ​ឲ្យ​​ចូលជួយក្រុមជម្រើសជាតិ ក្នុងការប្រកួតមិត្តភាព នាចុងខែនេះ។ ក្នុងនោះដែររួមមាន ខ្សែប្រយុទ្ធឆ្នើម Alvaro Morata មិនមានឈ្មោះ ក្នុងក្រុមជម្រើសជាតិ​អេស្ប៉ាញ រួមទាំង ខ្សែការពាររឹងមាំ Garry Cahill ក៍មិន​មានឈ្មោះ ក្នុងការកោះហៅរបស់ក្រុមជម្រើសជាតិអង់​គ្លេសដែរ។

យ៉ាងណាវិញ លោក Antonio Conte បានដាស់តឿនដល់ Morata និង Cahill ថា ពួកគេទាំង២ នៅមានឱកាសនៅឡើយ ក្នុងការលេងឲ្យក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍ World Cup ខាងមុខនេះ។ ក៍ប៉ុន្តែ កីឡាករទាំង២រូបនេះ គួរតែប្រឹងប្រែងឡើងវិញ ជាពិសេសនោះ សម្រាប់ Chelsea ប្រសិនបើពួកគេ​ អាចធ្វើឲ្យក្លិបស្ថិតក្នុងតំណែង Top 4 ដោយការបង្ហាញនូវ​ទម្រង់យ៉ាងល្អ ដូចអ្វីដែលពួកគេ ធ្លាប់បានបង្ហាញនាពេលកន្លងមកនោះ នោះ ក្រុមជម្រើសជាតិ និងកោះហៅពួកគេវិញ ជាក់ជាមិនខាន។ ជាការពិតណាស់ សម្រាប់ Morata អាចមានក្តីសង្ឃឹមច្រើន​ ក្នុងការកោះហៅឡើងវិញ របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ឲ្យតែកីឡាកររូបនេះ បន្តការស៊ុតបញ្ចូលទីល្អៗ នាចុងរដូវកាលនេះ។

ក្រឡេកមើល Cahill វិញ ហាក់គ្មានសង្ឃឹមឡើយ​ ព្រោះថា តំណែង ១១ នាក់ដំបូងនាពេលចុងក្រោយនេះ កម្រមានណាស់ ដោយសារតែទម្រង់លេងរបស់លោក Conte បានធ្វើឲ្យ Azpilizueta ដណ្តើមបានរួមទាំង Rodriger តែងស្ថិតក្នុងជម្រើស ១១ នាក់ជាប់ផងដែរ។

Loading...