ព័ត៌មានកីឡា

Tianjin Quanjian បដិសេធពាក្យចចាមអារ៉ាមផ្ទេរ Andres Iniesta

ក្រុម Tianjin Quanjian បានបដិសេធការចាប់អារម្មណ៍របស់ពួកគេក្នុងការចុះហត្ថលេខាលើកីឡាករឆ្នើម Andres Iniesta របស់ក្លិប Barcelona នេះបើតាមរាយការណ៍ព័ត៌មានអេស្ប៉ាញ Marca ។

មានពាក្យចចាមអារ៉ាមដែលថាខ្សែបម្រើជើងចាស់រូបនេះ នឹងចាកចេញពីជំរំ Nou Camp នៅពេលបញ្ចប់រដូវកាលនេះ ហើយក្រុមចិន Tianjin Quanjian នឹងសុខចិត្តនាំយកមក ឲ្យតម្លៃខ្លួន ៣៥ លានអឺរ៉ូជា រៀងរាល់ឆ្នាំ។

ទោះយ៉ាងណាក្រុម Tianjin Quanjian បានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងបញ្ហានេះកាលពីថ្ងៃច័ន្ទដោយប្រកាសថាវាជា៖ “ព័ត៌មានមិនពិត” ។ ក្លិបនេះបាននិយាយថា «ព័ត៌មាននេះមិនពិតទេ»។

ទន្ទឹមនឹងនេះដែរកីឡាករ Iniesta ត្រូវការពេលវេលាដើម្បីស្តារជាពីបញ្ហារបួសសរសៃពួរ នៅក្នុងជ័យជម្នះក្របខណ្ឌ La Liga កាលពីថ្ងៃសៅរ៍ ជាមួយក្រុម Malaga ។

មតិយោបល់