ព័ត៌មានកីឡា

Firmino អាចជំនួស Lewandowski បាន

បន្ទាប់ពីខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski បង្ហាញចេទនាចង់ចាកចេញពីក្រុម Bayern Munich ខណ:ពេលនេះ ក្រុមអាឡឺម៉ង់មួយនេះ សម្លឹងឃើញ​ខ្សែប្រយុទ្ធមួយរូបមកជំនួសតំណែងនេះវិញ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ BBC Radio 5 Live អ្នកសារពត៌មានលោក Roy Smith បានឲ្យដឹងថា ក្រុម Bayern Munich ចាប់អារម្មណ៍ចង់បាន Roberto Firmino មកជំនួស​តំណែងប្រយុទ្ធរបស់ Robet Lewandowski ដែលត្រៀមចាកចេញនៅរដូវក្តៅខាងមុខនេះ។ ប្រភពខាងលើនេះ បានឲ្យដឹងទៀតថា ថ្វីបើ Firmino នៅសល់កុងត្រាយូរទៀត ជាមួយ Liverpool ហើយ កីឡាករប្រេស៊ីលរូបនេះ ហាក់មិនចង់ចេញពីក្លិបក៍ដោយ ក៍ប៉ុន្តែ សម្រាប់ Bayern Munich វិញ ស្វាគមន៍ជានិច្ច​ចំពោះវត្តមានកីឡាកររូបនេះ។

ក្រៅពី Firmino ក្រុម Bayern Munich នៅមិនទាន់សម្លឹងឃើញខ្សែប្រយុទ្ធ​រូបណា ដែលសាកសមមកជំនួសតំណែងរបស់ Robert Lewandowski ណាស់។ យ៉ាងណាវិញ សម្រាប់ Liverpool នៅមិនទាន់មានប្រតិកម្មនៅឡើយទេ ស្របពេលដែលលោក Klopp ហក់មិនចង់លក់ Firmino ឡើយ ដោយចង់ទុកកីឡាកររូបនេះ កាឡុកនៅតំបន់ប្រយុទ្ធ ជាបន្តទៀត។

ប្រសិនបើ Firmino ពិតជាត្រូវចាកចេញមែននោះ ក្រុមហង្សក្រហម Liverpool អាចនឹងត្រូវបាត់បង់សមាជិក ២រូបផ្សេងទៀត រួមមាន Emer Can កំពុងចាប់អារម្មណ៍ ពីក្រុម Juventus និង Mohamed Salah ដែលចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុម Barcelona, Real Madrid និង Paris Saint Germain ។

មតិយោបល់