Post News Media ព័ត៌មានកីឡា Liverpool រំព...

Liverpool រំពឹងថា Alisson នឹងល្អដូច Salah

បន្ទាប់ពីការនាំយក Mohamed Salah ពី Roma នារដូវក្តៅកន្លងមក ប្រកបដោយសក្តានុពលនោះ ក្រុមហង្សក្រហម Liverpool បានត្រៀមនាំយកអ្នក​ចាំទីមួយរូបទៀត ពីក្រុម Roma នៅរដូវកាលក្រោយនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool កំពុងតែតាមប្រមាញ់ អ្នកចាំទីប្រេស៊ីល​ Alisson ពីក្រុម Roma ។ ការនាំយក Alisson នេះដែរ Liverpool រំពឹងថា អ្នកចាំទីរូប​នេះ ច្បាស់ជាមកសាងកេរ្តិឈ្មោះ នៅ Premier League ជាក់ជាមិនខាន ដែលមិនខុសពី Mohamed Salah ដែលផ្លាស់ពី Roma មកកាន់ Anfield ហើយកំពុងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

យ៉ាងណាវិញ ការចង់បាន Alisson នេះដែរ​ ប្រហែលជាមិនងាយស្រួលដូចទិញ Salah ឡើយ ព្រោះថាអ្នក​ចាំទីរូបនេះ មានក្លិបធំៗជាច្រើនប្រជែងទិញ ក្រោយពីបានមើលឃើញសមត្ថភាព​យ៉ាងល្អរបស់កីឡាកររូបនេះ។ ក៍ប៉ុន្តែ សម្រាប់ Liverpool វិញ ហាក់មិនខ្វល់​ខ្វាយរឿងក្លិបណាចង់បានឡើយ សំខាន់ពួកគេ បានដាក់គោលដៅធំ ក្នុងការនាំយក Alisson នៅរដូវកាលក្រោយនេះ។

Loading...