ព័ត៌មានកីឡា

Man Utd សោកស្តាយក្រោយពីលក់ Di Maria ហើយមកទិញ Sanchez

ការទិញយក Alexis Sanchez មកកាន់ Old Trafford នាខែមករាកន្លងមក​នេះ មិនបានធ្វើឲ្យក្រុមបីសាចក្រហម Manchester United ទទួលបាននូវ​ការរំពឹងទុករបស់ពួកគេឡើយ បែរជាត្រូវចំណាយច្រើនទៅលើកីឡាកររូបនេះ​វិញ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សយរបស់ Daily Mail បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United ហាក់ខកចិត្តចំពោះ ការនាំយក Alexis Sanchez មកកាន់ Old Trafford ។ ក្នុងនោះដែរ Man Utd បានបង្ហាញ​នូវការសោកស្តាយ ចំពោះការលក់ Angel Di Maria ឲ្យក្រុម Paris Saint Germain កាលពីប៉ុន្មានឆ្នាំមុននេះ។

ប្រភពខាងលើដដែលបានឲ្យដឹង​បន្ថែមទៀតថា បើតាមការប្រៀបធៀបរវាង Di Maria និង Sanchez វិញ កីឡាករទាំង២ ហាក់មិនដូចគ្នាឡើយ ព្រោះថា Di Maria មានទម្រង់លេងល្អជាង Sanchesz ទាំងការអូសបាល់ និងការបញ្ជូនបាល់។ ម្យ៉ាងវិញទៀតនោះ Di Maria មិនមែនលេងតែតំបន់ប្រយុទ្ធប៉ុណ្ណោះទេ កីឡាករអាហ្សង់ទីនរូបនេះ អាចលេងបានក្នុងតំបន់កណ្តាលយ៉ាងល្អទៀត ជាក់ដូចជាការលេងនៅ Real Madrid ជាដើម ដែល Di Maria តែងតែបោះបាល់ឲ្យ ខ្សែប្រយុទ្ធទាត់បញ្ចូលទី និងការបង្កើតឱកាសស៊ុតខ្លួនឯងផងដែរ។

ដូច្នេះហើយ Man Utd ហាក់មានអារម្មណ៍ស្តាយក្រោយ ចំពោះការលក់ Angel Di Maria ព្រមទាំងខកចិត្តចំពោះ ការនាំយក Alexis Sanchez មកកាន់ Old Trafford ផងដែរ។

មតិយោបល់