ព័ត៌មានកីឡា

Real Madrid នឹងធ្វើដំណើរទេសចរណ៍ទៅទីក្រុង Melbourne បង្ហាញពានរង្វាន់ធំៗរបស់ខ្លួន

យោងតាមរបាយការណ៍ពី AAP បានឱ្យដឹងថាក្លិបយក្សរបស់អេស្ប៉ាញ Real Madrid នឹងចាប់ផ្តើមដំណើរទស្សនកិច្ចនៅទីក្រុង មែលប៊ន (Melbourne) ប្រទេសអូស្រ្តាលី នៅខែមិថុនា។

នៅសប្តាហ៍នេះ តារាបាល់ទាត់ល្បីល្បាញ Ronaldo របស់ក្លិប Real Madrid បានស្ថិតនៅក្នុងទីក្រុង មែលប៊ន កាលពីថ្ងៃពុធ ម្សិលមិញ ដើម្បីនិយាយអំពី “បទពិសោធន៍បាល់ទាត់ពិភព លោករបស់ Real Madrid” ។ នៅក្នុងពិព័រណ៍ក្រុង មែលប៊ន នេះ នឹងចាប់ផ្តើមដំណើរកម្សាន្តបង្ហាញពានរង្វាន់ចំនួន ៥ ផ្សេងគ្នារបស់ក្លិប Real Madrid។

យោងទៅតាមផែនការរបស់ Los Blancos ក្នុងសារមន្ទី មែលប៊ន ត្រូវបានជ្រើសរើសដើម្បីប្រមូលផ្តុំនូវបទពិសោធន៍អន្តរកម្ម និងពានរង្វាន់បាល់ទាត់ធំៗ រួមទាំងពានរង្វាន់អឺរ៉ុបចំនួន ១២ (European Championships), ពានរង្វាន់ La Liga ចំនួន ៣៣, ពាន Ballon d’Or, ស្បែកជើងមាស (Golden Boot) និងពានក្លិបបាល់ទាត់របស់ FIFA (FIFA Club)។ ខណ:ដែឡដំណើរទស្សនកិច្ចនេះ ត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាល៕

មតិយោបល់